មតិអ្នកបោះឆ្នោតស្ដីពីសម័យសួរដេញដោលរបស់រដ្ឋសភាវៀតណាមនាថ្ងៃទី ១៤ មិថុនា

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ មិថុនា តាមដានសម័យឆ្លើយការសួរដេញដោលរបស់ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien 
មតិអ្នកបោះឆ្នោតស្ដីពីសម័យសួរដេញដោលរបស់រដ្ឋសភាវៀតណាមនាថ្ងៃទី ១៤ មិថុនា - ảnh 1មតិអ្នកបោះឆ្នោតស្ដីពីសម័យសួរដេញដោលរបស់រដ្ឋសភាវៀតណាមនាថ្ងៃទី ១៤ មិថុនា (VOV)  

នាព្រឹកថ្ងៃទី ១៤ មិថុនា តាមដានសម័យឆ្លើយការសួរដេញដោលរបស់ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien អ្នកបោះឆ្នោតជាច្រើនបានឲ្យដឹងថា៖ ការដែលលោក Nguyen Ngoc Thien ទទួលខុសត្រូវចំពោះរដ្ឋសភា និងអ្នកបោះឆ្នោតស្ដីពីការគ្រប់គ្រងរដ្ឋមានកំហិតនាពេលកន្លងទៅរបស់ក្រសួងគឺជាប្រការគួរឲ្យកត់សម្គាល់។ អ្នកបោះឆ្នោតមានបំណងថារដ្ឋមន្រ្តីគប្បីមានដំណោះស្រាយសមស្របថែមទៀតក្នុងវិស័យដែលខ្លួនទទូលបន្ទុក។

        ការសួរដេញដោលចំពោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពសុខភាពរបស់ប្រជាជន ទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនរបស់អ្នកបោះឆ្នោតនៅមណ្ឌលខេត្ត Yen Bai។ លោកស្រី Nguyen Thi Thao មកពីទីក្រុងYen Bai បានឲ្យដឹងថា៖

        “នាព្រឹកនេះ ការសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលគឺសុទ្ធតែជាបញ្ហាសំខាន់ ដែលទាក់ទិនផ្ទាល់ដល់ការថែទាំសុខភាពរបស់ប្រជាជនដូចជា៖ បញ្ហាលើកកំពស់ប្រសិទ្ធភាពនៃការព្យាបាលជំងឺ និងថែទាំងសុខភាពរបស់ប្រជាជនជាដើម។ លោកស្រីបានឆ្លើយការសួរដេញដោលយ៉ាងច្បាស់លាស់ ប៉ុន្តែអ្នកបោះឆ្នោតមានបំណងមានដំណោះស្រាយលោតផ្លោះថែមទៀត”៕

ប្រតិកម្មទៅវិញ