|
ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទីភ័ស្តុតាងសង្គ្រាមទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក (VOV) |
Vovworld-ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទីភ័ស្តុតាង
សង្គ្រាមទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក។ រាល់វត្ថុតាងឯកសារនៅទីនេះ
បានជួយឲ្យភ្ញៀវទស្សនាយល់បន្ថែមអំពីភាពឃោឃៅនិងសាហាវនៃសង្គ្រាមដែល
បណ្ដាលឡើងចំពោះប្រជាជនវៀតណាម។
តាមគណៈកម្មការគ្រប់គ្រងមណ្ឌលផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap
បានឲ្យដឹងថា ក្នុងអំឡុង៣ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មេសាបានមានមនុស្ស៧
ម៉ឺននាក់មកគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅដំបន់
Vung Chua-Dao Yen នៃឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh។
ក្នុងឱកាសបុណ្យទី៣០មេសានិងទី១ឧសភាឆ្នាំនេះ ជារៀងរាល់ថ្ងៃទីក្រុង Hoi
An ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរណ៍ជាង១ម៉ឺននាក់មកទស្សនា កើនជិត
២៥%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចាប់ពីថ្ងៃទី២ឧសភា ទីក្រុង Hoi
An បានបញ្ជូលផលិតផលទេសចរណ៍ថ្មីមួយគឺរាត្រី Cu Lao បំរើឲ្យភ្ញៀវទេសចរណ៍
នារាត្រីថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍៕