មណ្ឌល Van Mieu-Quoc Tu Giam បានដាក់ឲ្យដំណើរការប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី១១មករា មជ្ឈមណ្ឌលប្រតិបត្តិវប្បធម៌វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨ បម្រើភ្ញៀវជាតិនិងអន្តរជាតិ។
មណ្ឌល Van Mieu-Quoc Tu Giam បានដាក់ឲ្យដំណើរការប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN) 

ភាសាចំនួន៨រួមមាន ភាសាវៀតណាម អង់គ្លេស អេស្ប៉ាញ កូរ៉េខាងត្បូង ជប៉ុន ថៃនិងចិន។ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌលប្រតិបត្តិវប្បធម៌វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam បានឲ្យដឹងថា៖

        “ប្រការមួយគឺ មិនត្រឹមតែ Van Mieu-Quoc Tu Giam ប៉ុណ្ណោះទេ ថែមទាំងទីតាំង ទេសចរណ៍មួយចំនួនទៀត យើងមិនទាន់មានការបកប្រែតាមបទដ្ឋានទេ។ មួយទៀត គឺ ភ្ញៀវមកទស្សនា Van Mieu មានសញ្ជាតិផ្សេងគ្នា ប៉ុន្តែយើងខ្ញុំភាគច្រើនគឺបម្រើ ភ្ញៀវដែលប្រើប្រាស់ភាសាអង់គ្លេសប៉ុណ្ណោះ រីឯភាសាដទៃមិនទាន់បម្រើបានឡើយ។ ហេតុដូច្នេះបានជា យើងខ្ញុំបានកសាងប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ប្រការគួរឲ្យកត់សម្គាល់គឺ ខ្លឹមសារត្រូវតាមបទដ្ឋាន ភាសាដោយបានពិគ្រោះយោបល់ពីជំនាញការនិងអ្នកវិទ្យា សាស្ត្រច្រើនរូបផងដែរ”៕

ប្រតិកម្មទៅវិញ