កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងបី អេហ្ស៊ីប អារ៉ាប់រួម និងអ៊ីស្រាអែល។ (រូបថត៖ AFP/TTXVN) |
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rado បានឲ្យដឹងថា មេដឹកនាំទាំងបីបានពិភាក្សាអំពីថាមពល ស្ថិរភាពទីផ្សារ និងសន្តិសុខស្បៀងអាហារ ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ។
កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទដែល UAE រួមជាមួយនឹងអារ៉ាប៊ីសាអូឌីត ប្រឆាំងជំទាស់នឹងការអំពាវនាវរបស់លោកខាងលិចឲ្យបង្កើនផលិតកម្មប្រេងរ៉ែ ដើម្បីបន្ធូរបន្ថយការកើនឡើងនៃតម្លៃប្រេងឆៅដោយសារតែជម្លោះនៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ អេហ្ស៊ីបកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដោយសារតែជម្លោះនៅអ៊ុយក្រែន បានបណ្តាលឱ្យរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះ ១៤% នៅថ្ងៃទី ២១ ខែមីនា។ លើសពីនេះទៅទៀត អេហ្ស៊ីបក៏បានបាត់បង់ប្រភពភ្ញៀវទេសចរណ៍ពីរុស្ស៊ីនិងអ៊ុយក្រែន ហើយទទួលរងការកើនឡើងខ្ពស់ នៃតម្លៃនាំចូលស្រូវសាលី ដោយសាររុស្ស៊ីនិងអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់របស់ប្រទេសនេះ៕