នាយករដ្ឋមន្រ្តីជប៉ុនលោកអាបេស៊ីនហ្សូ (Abe Shinzo) ប្រធានា ធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន (Vladimir Putin) (រូបថត៖ Reuters) |
មេដឹកនាំនៃប្រទេសទាំងពីរ បានបញ្ជាក់ សារជាថ្មីម្តងទៀតនូវការសន្យារបស់ខ្លួនក្នុងការបន្តការចរចាទ្វេភាគីឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលធ្លាប់ត្រូវបានរារាំងដោយជម្លោះដែនដីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីអាបេ បានសង្ឃឹម ថានាពេលអនាគត ប្រទេសទាំងពីរនឹង បើកកិច្ចសន្ទនាយ៉ាងសកម្មឆ្ពោះទៅរកការដោះស្រាយជម្លោះដែនដីផងដែរ។ នាថ្ងៃដដែលនោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានធ្វើកិច្ចសន្ទានាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំផងដែរ។ នេះគឺជាការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់លោកអាបេ ជាមួយមេដឹកនាំបរទេសចាប់តាំងពីលោកសម្រេចចិត្តលាលែងពីតំណែងដោយសារតែហេតុផលសុខភាពផងដែរ៕