បណ្ដាប្រតិភូនិងយុវជនចូលរួមដាំដើមឈើ នាដើមនិទាឃរដូវឆ្នាំឆ្លូវត្រីស័ក២០២១។
(រូបថត៖ TTXVN) |
នាថ្ងៃទី២១ កុម្ភៈនៅតំបន់កេរ្តិ៍ដំណែល Pac Bo ឃុំ Truong Ha ស្រុក Ha Quang និងតំបន់ផ្សេងមួយចំនួននៅខេត្ត Cao Bang មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីចាប់ផ្ដើមខែយុវជននិងបុណ្យតេតដាំ ដើមឈើឆ្នាំឆ្លូវត្រីស័ក២០២១។ លោក Bui Quang Huy លេខាអចិន្រ្តៃយ៍នៃមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានឲ្យដឹងថា៖
“ក្នុងខែយុវជន យើងខ្ញុំនឹងផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភយុវជនក្នុងការ ចាប់ផ្ដើមអាជីវកម្ម។ នេះជាឱកាសដើម្បីពង្រីកស្មារតីស្ម័គ្រចិត្ត និងកម្លាំងរបស់យុវវ័យ ក្នុងទូទាំងប្រទេស ព្រមទាំងជាឱកាសដើម្បីអំពាវនាវការយកចិត្តទុកដាក់របស់បក្ស អាជ្ញាធរនិងសង្គមចំពោះការងារយុវជននិយាយរួមផងដែរ។ អាស្រ័យហេតុនោះ យុវជនអាចចូលរួមបំពេញការងារមួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។
ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងអង្គភាពផ្សេង មួយចំនួនបានអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើននៅខេត្ត Cao Bang ដូចជា៖ ប្រគល់ អំណោយចំនួន២០កញ្ចប់ជូន គ្រួសារ គោលនយោបាយ; ផ្ដល់អាហារូបករណ៍ចំនួន ៣០កញ្ចប់ជូនសិស្សានុសិស្ស និស្សិត ប្រគល់កង់ចំនួន ៣០គ្រឿងជូនសិស្សានុសិស្ស ដែលមានស្ថានភាពរស់នៅលំបាក បើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ សហគមន៍ជន ជាតិ Lo Lo និងបើកសម្ពោធបណ្ណាល័យសាលារៀននៅឃុំ Duc Long ជាដើម៕