មជ្ឈដ្ឋានអ្នកនយោបាយសាធារណរដ្ឋឆែក ផ្ញើលិខិតអបអរ​សាទរ​សហគមន៍ជនវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឆែកលោក Jan Blatny បានផ្ញើលិខិតថ្លែងអំណរគុណនិងជូនពរឆ្នាំថ្មីជាពីរភាសាឆែកនិងវៀតណាមដល់សហគមន៍ជនវៀតណាម។
មជ្ឈដ្ឋានអ្នកនយោបាយសាធារណរដ្ឋឆែក ផ្ញើលិខិតអបអរ​សាទរ​សហគមន៍ជនវៀតណាម - ảnh 1ថ្នាក់ដឹកនាំសាធារណរដ្ឋឆែក (រូបថត៖ Vietnam+)

នៅក្នុងលិខិតចុះថ្ងៃទី ១៥ ខែកុម្ភះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Blatny បានជូនពរដល់សហគមន៍ជនវៀតណាមនូវឆ្នាំថ្មីប្រកបដោយសេចក្ដីសុខសុភមង្គល និងសុខភាពល្អបរិបូរ ព្រមទាំងថ្លែងអំណរគុណដល់សហគមន៍ជនវៀតណាមដែលបានជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។  រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាក់ស្តែងនិងមានអត្ថន័យដែលសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកក្នុងកំឡុងពេលកើតមានជំងឺរាតត្បាត។ មុននេះក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីឆែក លោក Miloš Zeman និងនាយករដ្ឋមន្រ្តី លោក Andrej Babiš សុទ្ធតែបានបានសម្តែងការគោរពចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនិងការចែករំលែក គាំទ្រទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះសាធារណរដ្ឋឆែកក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ