មជ្ឈដ្ឋានអ្នកជំនាញស្វីសមានក្តីសង្ឃឹមខ្ពស់ចំពោះដំណើរទស្សនកិច្ចចូលរួមសន្និសីទ Davos របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

Chia sẻ

(VOVWORLD) - ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រួមទាំងតំណាងសហគ្រាសជាច្រើន ចូលរួមសន្និសីទប្រចាំឆ្នាំ WEF នៅទីក្រុង Davos គឺជាព្រឹត្តិការណ៍ដ៏សំខាន់។ វៀតណាមគឺជាប្រទេសមួយដែលមានប្រៀបខ្លាំងនៅក្នុងផែនការសេដ្ឋកិច្ចតម្រង់ទិសអនាគត ដោយផ្តោតលើកំណើនប្រកបដោយនិរន្តរភាព និងឌីជីថលភាវូបនីយកម្មលើគ្រប់វិស័យចាប់ពីអាហារ កសិកម្ម ផលិតកម្ម រហូតដល់សេវាកម្ម និងដំណោះស្រាយឌីជីថល។

មជ្ឈដ្ឋានអ្នកជំនាញស្វីសមានក្តីសង្ឃឹមខ្ពស់ចំពោះដំណើរទស្សនកិច្ចចូលរួមសន្និសីទ Davos របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី ១៦ ខែមករា គឺជាឱកាសដើម្បីឲ្យវៀតណាមបញ្ជាក់ពីការរួមចំណែក និងតួនាទីនៅវេទិកាពហុភាគីនានា។ នេះគឺជាមតិទូទៅរបស់មជ្ឈដ្ឋានអ្នកជំនាញស្វីសអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។

លោក Philipp Rösler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងជាកុងស៊ុលកិត្តិយសដំបូងគេរបស់វៀតណាមប្រចាំនៅស្វីស បានឲ្យដឹងថា វៀតណាមមានការរួមចំណែកយ៉ាងច្បាស់លាស់នៅក្នុងវេទិកាពហុភាគីនានាក្នុងរយៈពេលកន្លងមក។ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រួមទាំងតំណាងសហគ្រាសជាច្រើន ចូលរួមសន្និសីទប្រចាំឆ្នាំ WEF នៅទីក្រុង Davos គឺជាព្រឹត្តិការណ៍ដ៏សំខាន់។ វៀតណាមគឺជាប្រទេសមួយដែលមានប្រៀបខ្លាំងនៅក្នុងផែនការសេដ្ឋកិច្ចតម្រង់ទិសអនាគត ដោយផ្តោតលើកំណើនប្រកបដោយនិរន្តរភាព និងឌីជីថលភាវូបនីយកម្មលើគ្រប់វិស័យចាប់ពីអាហារ កសិកម្ម ផលិតកម្ម រហូតដល់សេវាកម្ម និងដំណោះស្រាយឌីជីថល។

លោក Ivo Sieber អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមបានឲ្យដឹងថា លោកមានក្តីសង្ឃឹមខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារនាពេលខាងមុខរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ទីក្រុង Davos ពីព្រោះនាយករដ្ឋមន្ត្រីវៀតណាមនឹងមិនត្រឹមតែចូលរួមសន្និសីទនៅទីក្រុង Davos ប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពជួបប្រាស្រ័យនៅខាងក្រៅសន្និសីទទៀតផង។

វៀតណាមគួរតែឆ្លៀតយកវេទិកាអំពីកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាសន្និសីទ Davos ដើម្បីបង្ហាញឲ្យពិភពលោកឃើញពីសមិទ្ធផលានាដែលបក្ស និងរដ្ឋាភិបាលសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះជាមតិ របស់លោក Roger Köppel ដែលធ្លាប់ជាសមាជិកគណបក្សប្រជាជនស្វីស ហើយកំពុងកាន់តំណែងជាអគ្គនិពន្ធនាយកនៃកាសែត Die Weltwoche៕

ប្រតិកម្មទៅវិញ