មជ្ឈដ្ឋានអ្នកជំនាញនិយាយថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេនៅអាស៊ី

Chia sẻ
(VOVWORLD) - វៀតណាមមានយថាទស្សន៍ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេនៅទ្វីបអាស៊ី ទោះបីមានការប្រឈមនឹងវិបត្តិកូវីដ ១៩ ក៏ដោយ។ 

នេះគឺជាការវាយតម្លៃរបស់សេដ្ឋវិទូអាស៊ានលោក Edward Teather ដែលជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចឈានមុខគេនៃទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចពហុជាតិ UBS។ យោងតាមអ្នកជំនាញរូបនេះបានឲ្យដឹងថា ទោះបីវៀតណាមកំពុងរងផលប៉ះពាល់មួយចំនួនបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែយថាទស្សន៍របស់វៀត ណាម ត្រូវបានគេចាត់ទុកថា ចែងចាំងពន្លឺភ្លឺជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកជំនាញ Teather បាននិយាយថា ការឆ្លើយតបដោយជោគជ័យរបស់វៀតណាមចំពោះជំងឺកូវីដ ១៩ បានរួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។ធ្វើការវាយតម្លៃអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាមវិទ្យាស្ថានស្រាវជ្រាវ Nikkei BP នៅថ្ងៃទី ៩ ខែកក្កដា បានចេញផ្សាយនូវអត្ថបទមួយ ដោយលើកឡើងថា ជប៉ុនគួររៀនសូត្រពីវៀតណាមលើចំណុចមួយចំនួនក្នុងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។ វិទ្យាស្ថានស្រាវជ្រាវ Nikkei BP សន្និដ្ឋានថា អត្ថប្រយោជន៍នៃការរួមបញ្ចូលបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងការប្រើប្រាស់ទិន្នន័យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងទប់ស្កាត់ប្រកបដោយជោគជ័យនូវជំងឺរាតត្បាត កូវីដ១៩នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ