បុគ្គលិកសុខាភិបាលលើកទឹកចិត្តដល់អ្នកជំងឺដែលមានជម្ងឺ Covid-19 នៅមន្ទីរពេទ្យក្នុងទីក្រុង Bergamo ប្រទេសអ៉ីតាលី (រូបថត៖ AFP / TTXVN) |
គោលដៅនៃយុទ្ធនាការនេះគឺរកឃើញបុគ្គលដែលមានប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS-CoV-2 តាមរយៈនោះផ្តល់ការអនុញ្ញាតឱ្យគេត្រវិលឡប់ទៅធ្វើការវិញផងដែរ។ ក្រៅពីប្រទេសអ៊ីតាលី សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្ត ឈាមដើម្បីស្វែងរកមនុស្សដែលមានភាពស៊ាំនឹងវីរុស SARS-CoV-2 ។
អ្នកជំនាញមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក នឹងស្វែងរកអង្គបដិប្រាណមួយចំនួន ដែលមាននៅក្នុងឈាមមនុស្ស ឆ្លងវីរុស ដែលកំពុងប្រយុទ្ធប្រឆាំងនិងស្តារសុខភាពឡើងវិញដោយខ្លួនឯង សូម្បីតែគេមិនទាន់រកឃើញមានរោគសញ្ញាអ្វីណាមួយឡើយ។
រីឯនៅប្រទេសរុស្ស៊ីវិញ ស្ថាប័នវេជ្ជសាស្ត្រនិងជីវសាស្រ្តរបស់សហព័ន្ធរុស្ស៊ី (FMBA) បានចាប់ផ្តើមដំណើរការធ្វើតេស្តគ្លីនិកដើម្បីប្រៀបធៀបនឹងថ្នាំព្យាបាលមួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុស SARS-CoV-2 ផងដែរ៕