សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain |
ក្នុងសារមួយដែលបានបង្ហោះលើ Twitter ប្រធានាធិបតីលោក Donald Trump បានផ្ញើនូវ “សេចក្តីចូលរួមរំលែក ទុក្ខយ៉ាងគ្រៀមក្រំនិងការគោរពយ៉ាងជ្រាលជ្រៅបំផុត” ដល់ក្រុមគ្រួសារនិងសាច ញាត្តិរបស់សមាជិកព្រឹទ្ធសភា លោក John McCain ផងដែរ ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា អាមេរិកត្រូវបាត់បង់ឥស្សរិយជនដែលតែងតែមានគំនិតផ្តួចផ្តើម ពោរពេញទៅដោយអត្ថន័យចំពោះប្រទេសជាតិ។
រីឯនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសថា ប្រទេសកាណាដា សូមចូលរូមរំលែកទុក្ខជាមួយអាមេរិកចំពោះមរណភាពរបស់លោក John McCain ។ ខណៈពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី លោក Scott Morrison បានស្ងើចសរសើរលោក McCain ជា“មិត្តពិតប្រាកដមួយរូប” របស់អូស្ត្រាលីដែលបានរួមចំណែកសកម្មទៅក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេស ទាំងពីរ។
អតីតប្រធានាធិបតី Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton បានប្រកាសថា សមាជិកព្រឹទ្ធសភា លោក John McCain ជា “អ្នកនយោ បាយឈ្លាសវៃនិងមឺងមាត់ម្នាក់” ដែលអាចឆ្លងកាត់ជម្លោះបក្សភាគយ៉ាងល្អ។ ចំពោះអតីតប្រធានាធិបតី Barack Obama និងអតីតលោកជំទាវទី១ Michelle Obama បានផ្ញើ សេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមគ្រួសារសមាជិកព្រឹទ្ធសភា លោក John McCain ផងដែរ៕