យោងតាមគេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស Amir Abdollahian បានលើកឡើងពីជម្លោះនៅក្នុងប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់លើការគាំទ្ររបស់អ៊ីរ៉ង់ចំពោះដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ លោកក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែធំនៅក្នុងប្រទេសយេម៉ែន និងយកចិត្តទុកដាក់ជាពិសេសចំពោះវិបត្តិមនុស្សធម៌ ក៏ដូចជាស្ថានភាពជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅពេលដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ៊ីរ៉ង់បានទទួលជនភៀសខ្លួនថ្មីប្រហែល ៨០០.០០០ នាក់ពីប្រទេសនេះ។ លោកក៏បានអះអាងជាថ្មីនូវជំហររបស់ទីក្រុងតេអេរ៉ង់លើការបង្កើតរដ្ឋាភិ បាលដ៏ទូលំទូលាយមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងបានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ពីសហគមន៍អន្តរជាតិទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន៕