មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកនិងជប៉ុនជួបចរចារមុនជំនួបកំពូលរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ឧសភា នៅទីក្រងតូក្យូ រដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុន លោក Toshimitsu Motegi និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានជូបចរចារអំពីរាល់ បញ្ហា ក្នុងនោះ មានពន្ធចំពោះកសិផលនិងបណ្ដាផលិតផលឧសាហកម្ម មុន ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីនេះ។
មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មអាមេរិកនិងជប៉ុនជួបចរចារមុនជំនួបកំពូលរវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ - ảnh 1 ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីនេះ។ (VOV)

នាថ្ងៃទី ២៥ ឧសភា នៅទីក្រងតូក្យូ រដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុន លោក Toshimitsu Motegi និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានជូបចរចារអំពីរាល់ បញ្ហា ក្នុងនោះ មានពន្ធចំពោះកសិផលនិងបណ្ដាផលិតផលឧសាហកម្ម មុន ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីនេះ។ រដ្ឋមន្ត្រី Motegi បានសម្តែងនូវសេចក្តីសង្ឃឹមថា៖ ភាគីទាំងពីរនឹងទទួលបាន កិច្ចព្រមព្រៀងដែលមានផលប្រយោជសំរាប់អាជីវកម្មជប៉ុនផងនិងអាមេរិកផង។ តាមគំរោង ប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Abe នឹងអញ្ជើញចូលរួមលេងកីឡា Golf និងមើលការប្រកួតកីឡាចំចាប់ sumo នាថ្ងៃទី ២៦ ឧសភា មុនពេលមានជំនួបជាផ្លូវការនាថ្ងៃទី ២៧ ឧសភា។ បន្ទាប់ពីមកដល់ទីក្រុងតូក្យូ នារសៀលថ្ងៃទី ២៥ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាសតឿនបណ្ដាថ្នាក់ដឹកនាំសហគ្រាសជប៉ុនបង្កើនការវិនិយោគចូលអាមេរិក ព្រមទាំង សង្កត់ធ្ងន់ថា៖ នេះជាពេលវេលាល្អបំផុតដើម្បីវិនិយោគចូលអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ