រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និងអគ្គលាខាធិការអង្គការណាតូលោក Jens Stoltenberg (រូបថត៖ AP) |
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត នៅថ្ងៃទី ២២ ខែធ្នូ ស្ថានទូតរុស្ស៊ីប្រចាំនៅអាមេរិកបានអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោន មិនគប្បីទំលាក់កំហុសលើទីក្រុងម៉ូស្គូចំពោះស្ថានភាពនៃភាពតានតឹងកើនឡើងនៅអ៊ុយក្រែននោះទេ។
មុននោះ នាយប់ថ្ងៃទី២១ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Priceបានចាត់ទុកថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះស្ថានភាពនៃភាពតានតឹងកើនឡើងនៅអ៊ុយក្រែនមិនមែន Kiev ឬវ៉ាស៊ីនតោននោះទេ ដែលខុសស្រឡះទៅនឹងសេចក្តីថ្លែងការណ៍របស់រុស្ស៊ីស្តីពីបញ្ហានេះ។
នាថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដោយផ្តោត់សំខាន់លើបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុប និងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន៕