|
ភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៣ មេសា ជំនួបរវាងតំណាងអាមេរិក អ៊ីស្រាអែលនិង ប៉ាឡេស្ទីនបានបញ្ចប់ដោយមិនទទួលបានសញ្ញាណាមួយដែលសឲ្យឃើញ
ថា៖ភាគីទាំងឡាយនឹងវិលត្រឡប់មកតុចរចារវិញសំដៅស្វែងរកដំណោះ
ស្រាយភាពទាល់ច្រកក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារនៅឡើយ។
ជំនួបរវាងបេសកជនពិសេសអាមេរិកទួលបន្ទុកបញ្ហាមជ្ឈឹមបូព៌ារ លោក Martin
Indyk ប្រធានក្រុមចរចារប៉ាឡេស្ទីន លោក Saeb Erekat និងអ្នកចរចារនានារបស់
អ៊ីស្រាអែល បានអូសបន្លាយក្នុងរយៈពេល ៩ ម៉ោង ហើយត្រូវបានចាត់ទុកជា “សង្គ្រាមនយោបាយដ៏សាហាវ” ។ មន្ត្រីអាមេរិកត្រូវខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួនដើម្បីបន្ធូស្រាលភាពតានតឹងក្នុងការពិភាក្សារវាងគណៈប្រតិ
ភូអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្នុងជំនួប លោក Erekat បានរំលឹកទស្សនៈរបស់
ប៉ាឡេស្ទីនជាថ្មីម្តងទៀតថា៖ អ្នកការទូតគ្រប់រូបរបស់ប៉ាឡេស្ទីនមកដំណើរការ
ចរចារក្នុងតួនាទីរបស់តំណាងនៃរដ្ឋប៉ាឡេស្ទីនដែល អ.ស.ប. ទទួលស្គាល់មិនមែន
ក្នុងឋានៈរដ្ឋអំណាចប៉ាឡេស្ទីនដែលកំពុងត្រូវបានអ៊ីស្រាអែលត្រួតពិនិត្យទេ។ ចំពោះមុខសេចក្តីថ្លែងការរបស់ប្រធានក្រុមចរចារប៉ាឡេស្ទីនបណ្ដាអ្នកចរចារ
អ៊ីស្រាអែលបានព្រមាននឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ចំពោះប៉ាឡេស្ទីន៕