ភាពតានតឹងអាមេរិក - អ៊ីរ៉ង់៖ ក្រសួង​រតនាគា​រ​សហរដ្ឋ​អាមេរិក​យល់ព្រម​លើ​ដំណាក់កាល​កាត់បន្ថយប្រតិបត្តិការក្នុងរយៈពេល ៩០ ថ្ងៃ មុនពេល​ដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - ទីក្រុងវ៉ាស៊ីនតោនបានអនុញត្តិឲ្យមានដំណាក់កាល ដែលអូសបន្លាយក្នុងរយៈពេល ៩០ ថ្ងៃ ដើម្បីធ្វើការលុបចោលបណ្ដាការប្រតិបត្តិជាមួយអ៊ីរ៉ង់។
ភាពតានតឹងអាមេរិក - អ៊ីរ៉ង់៖ ក្រសួង​រតនាគា​រ​សហរដ្ឋ​អាមេរិក​យល់ព្រម​លើ​ដំណាក់កាល​កាត់បន្ថយប្រតិបត្តិការក្នុងរយៈពេល ៩០ ថ្ងៃ មុនពេល​ដាក់ទណ្ឌកម្ម​លើអ៊ីរ៉ង់ - ảnh 1 ទីស្នាក់ការក្រសួងរតនាគារសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១៦ ខែមករាក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញសេចក្ដីប្រកាសបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានអនុញត្តិឲ្យមានដំណាក់កាល ដែលអូសបន្លាយក្នុងរយៈពេល ៩០ ថ្ងៃ ដើម្បីធ្វើការលុបចោលបណ្ដាការប្រតិបត្តិជាមួយអ៊ីរ៉ង់ លើវិស័យដែលរងផលប៉ះពាល់ដោយសារបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក។

សេចក្ដីប្រកាសនេះបានលើកច្បាស់ថា បុគ្គលនានាដែលជាប់ពាក់ព័ន្ធនឹងការប្រតិបត្តិអាចនឹងរងការដាក់ទណ្ឌកម្មតាមបទបញ្ញត្តិរដ្ឋបាល ១៣៩០២ (E.O. ១៣៩២០)។ ពោលគឺ លើវិស័យសំណង់ ធ្វើអាជីវកម្មរ៉ែ កែច្នៃ និងតម្បាញកាត់ដេររបស់អ៊ីរ៉ង់ ដែលមានរយៈពេល ៩០ ថ្ងៃ ក្រោយពេលចេញផ្សាយ E.O. ១៣៩២០ ដើម្បីកាត់បន្ថយការប្រតិបត្តិទាំងនេះ។ ការប្រតិបត្តិណាមួយក្រោយថ្ងៃទី ១០ ខែមករាអាចនឹងរងបទដាក់ទណ្ឌកម្ម។ ដំណាក់កាលនេះនឹងបញ្ចប់នាថ្ងៃទី ៩ ខែមេសាខាងមុខ៕

ប្រតិកម្មទៅវិញ