ទាហានប៉ាគីស្ថានបានល្បាតនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន (រូបថត៖ AFP / VNA) |
ភាគីឥណ្ឌាបានឲ្យដឹងថា ទាហានចំនួន ៣ នាក់របស់ប្រទេសនេះត្រូវបានស្លាប់ និង ៣ នាក់ទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នា ដែលបានកើតឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ ប៉ូលីសនៅកាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាក៏បានឲ្យដឹងថាជនស៊ីវិល ចំនួន ៣ នាក់ត្រូវបានស្លាប់ និងយ៉ាងហោចណាស់មានមនុស្សចំនួន បី នាក់ទៀតបានរងរបួស។ ជាមួយគ្នានេះដែ ក្រុមមន្ត្រីប៉ាគីស្ថានក៏បានរាយការណ៍អំពីអ្នកស្លាប់ និងរបួសរបស់ភាគីខ្លួនដែរ ប៉ុន្តែមិនបានផ្តល់តួលេខជាក់លាក់ឡើយ៕