មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មកូរ៉េខាងត្បូង (ស្តាំ) នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីជប៉ុនស្តីអំពីទីក្រុងតូក្យូរឹបន្តឹងបទបញ្ជានាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួនបីទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១២ កក្កដាឆ្នាំ ២០១៩ |
មន្ត្រីមួយរូបនៃក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (METI) បានលើកច្បាស់ថា ទីក្រុងតូក្យូបានប្រឆាំងជំទាស់នឹងការដែលទីក្រុងសេអ៊ូលបំបែកកិច្ចព្រមព្រៀងដែលទាក់ទងនឹងខ្លឹមសារ ដែលភាគីទាំងពីរនឹងបង្ហើបឲ្យដឹងបន្ទាប់ពីការពិភាក្សាគ្នាកាលពីថ្ងៃទី ១២ ខែកក្កដាកន្លងទៅ។ លោក Jun Iwamatsu នាយកទីភ្នាក់ងារនយោបាយត្រួតត្រាពាណិជ្ជកម្មជប៉ុន ក៏បានបញ្ជាក់ថា លោកបានត្រួតពិនិត្យលើកការកត់ត្រាខ្លឹមសារនៃជំនួបនេះ តែមិនបានរកឃើញមានសំណើណាមួយពីកូរ៉េខាងត្បូង ដែលទាក់ទងនឹងការដកចេញនូវបញ្ជាដាក់កំហិតលើការនាំចេញនោះទេ។ គួរបញ្ជាក់ថាមន្រ្តីកូរ៉េខាងត្បូងក៏បានបដិសេធអំពីព័ត៌មានថាទីក្រុងតូក្យូបានពន្យល់យ៉ាងពេញលេញឬជូនដំណឹងជាមុនដល់ទីក្រុងសេអ៊ូល មុនពេលធ្វើការសំរេចចិត្តដាក់កំហិតនោះឡើយ៕