ភាពតានតឹងបានកើនឡើងលើឧបទ្វីបកូរ៉េ

Chia sẻ
(VOVworld) - ភាពតានតឹងបានកើនឡើងលើឧបទ្វីបកូរ៉េ
បន្ទាប់ពី ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. បានអនុម័តលើ
សេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ ទណ្ឌកម្មចំពោះ​
ស.ប.ប.ក. ដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរបស់
ប្រទេសនេះ នាខែ កុម្ភៈ កន្លងមក។ 

(VOVworld) - ភាពតានតឹងបានកើនឡើងលើឧបទ្វីបកូរ៉េ បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ ទណ្ឌកម្មចំពោះ​
ស.ប.ប.ក. ដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរបស់ ប្រទេសនេះ នាខែ កុម្ភៈ
កន្លងមក។ ភា្លមជារំពេច ស.ប.ប.ក. បានប្រកាស កាត់ផ្តាច់ hotline និងកិច្ចព្រមព្រៀង
បញ្ឈប់សង្គ្រាមឆ្នាំ ១៩៥៣។ ទន្ទឹមនឹងនោះ ព្យុងយ៉ាងព្រមានថា៖ នឹងឆ្លើយតបតវិញ
កាយវិការនេះខ្លាំងក្លាជាងទៀត។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី
Susan Rice បានចាត់ទុកថា៖ ការគំរាមកំហែងរបស់ ស.ប.ប.ក. គឺគ្មានអ្វីថ្មីទេ។ ក្នុងពេល
នោះ អ្នកនាំពាក្សវិមានសរ លោក Jay Carney បានអះអាងថា៖ អាមេរិកមានលទ្ធភាព
ដ៏គ្រប់គ្រាន់ ដើម្បីទប់ ទល់នឹងការគំរាមកំហែងណាមួយរបស់ព្យុងយ៉ាង។ ក្នុងកាលៈ
ទេសៈពោលខាងលើសហគមន៍អន្តរជាតិអំពាវនាវឲ្យភាគីនានាអត់ធ្មត់និងដាស់តឿន
ព្យុងយ៉ាងប្រតិបត្តិតាមសេចក្តីសម្រេចចិត្តពោលខាងលើ៕

ភាពតានតឹងបានកើនឡើងលើឧបទ្វីបកូរ៉េ - ảnh 1
ព្យុងយ៉ាងព្រមានថា៖ នឹងឆ្លើយតបតវិញកាយវិការនេះខ្លាំងក្លាជាងទៀត។ (Image: Internet)


ប្រតិកម្មទៅវិញ