ខាងអ៊ីស្រាអែល អគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) Herzi Halevi បានព្រមានថា ប្រទេសនេះនឹងបន្តធ្វើការវាយប្រហារបន្ថែមទៀតលើប្រទេសលីបង់ ដើម្បីធ្វើឱ្យកម្លាំងប្រយុទ្ធរបស់ហេសបូឡាហ៍ ចុះខ្សោយ។ លោក Halevi បានបញ្ជាក់ថា IDF នៅតែមានសមត្ថភាពជាច្រើនដែលមិនទាន់ដំណើរការ ហើយកម្លាំងនេះត្រៀមរួចរាល់ទាំងស្រុងនៅកម្រិតខ្ពស់ ទាំងពីទស្សនៈវាយលុកនិងការពារ។
នៅតាមស្ថានភាពជាក់ស្តែង នាយប់ថ្ងៃទី ២២ ខែកញ្ញា កងទ័ពអ៊ីស្រាអែលបានបន្តបើកការវាយប្រហារតាមអាកាសបន្ថែមទៀតទៅលើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។ មុននោះ ក្នុងអំឡុងពេលព្រឹកនិងរសៀលថ្ងៃទី ២២ កញ្ញា កងអាកាស IDF បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបំផ្លាញកាំជ្រួចរាប់រយគ្រាប់ និងទ្រព្យសម្បត្តិជាច្រើនរបស់ហេសបូឡា។ ក្រសួងសុខាភិបាលលីបង់បានប្រកាសថា មានមនុស្សស្លាប់ ៣ នាក់ និងរបួស ៦ នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕