នាថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកសំណើរអំពីការសន្ទនាដោយស្មោះត្រង់ជាមួយជប៉ុន ចាប់ពីពេលភាពតានតឹងខាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានផ្ទុះឡើង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in មានក្ដីសង្ឈឹមថា ជប៉ុននឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការកសាងសន្តិភាព និងវិបុលភាពនៅតំបន់អាស៊ីកណ្ដាល ដោយទុកអតីតកាលនៅមួយអន្លើ។
ទោះជាយ៉ាងណាក៏ដោយ ភាគីជប៉ុនទំនងជាបានត្រៀមខ្លួនជាស្រេចសម្រាប់សម័យកាលនៃភាពតានតឹងខាងពាណិជ្ជកម្មយ៉ាងយូរអង្វែងជាមួយកូរ៉េខាងត្បូង ខណៈដែលមិនទាន់មានសញ្ញាណាដែលសរឲ្យឃើញថាជប៉ុននឹងផ្លាស់ប្ដូរនូវគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនឡើយ។ ក្រុមអ្នកវិភាគមានក្ដីព្រួយបារម្ភថា ស្ថានភាពនេះនឹងបង្កឲ្យមានស្មារតីប្រឆាំងជប៉ុននៅកូរ៉េខាងត្បូង ហើយថែមទាំងជះឥទ្ធិពលដល់បញ្ហាផ្សេងៗទៀត ដូចជាគោលនយោបាយសន្តិសុខជាដើម៕