នាថ្ងៃទី ៨ ខែសីហា បណ្ដាប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE) បានដកពា្យបណ្តឹងតវ៉ាកាតា ដែលប្រទេសនេះបានដាក់ជូនអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីដើមឆ្នាំ ២០១៩ ក្រោយពីកាតាបានដាក់កំហិតពាណិជ្ជកម្ម ដែលមានលក្ខណៈរើសអើងចំពោះទំនិញរបស់ UAE។ ក្នុងសេចក្ដីប្រកាសមួយ ក្រសួងការបរទេស UAE បានលើកច្បាស់ថា “ ទីក្រុងដូហាបានដកវិធានការដាក់កំហិតពោលខាងលើ ដើម្បីដោះស្រាយពាក្យបណ្ដឹងតវ៉ា ដែលធ្វើឲ្យទីក្រុង Abu Dhabi បញ្ឈប់បណ្ដឹងទីក្រុងដូហាឡើង WTO។
ពាក្យបណ្ដឹងតវ៉ារបស់ UAE ត្រូវបានបញ្ជូនទៅកាន់គណៈកម្មការដោះស្រាយជម្លោះរបស់ WTO កាលពីខែឧសភា កន្លងទៅ។ នាបច្ចុប្បន្ននេះ កាតាមិនទាន់មានប្រតិកម្មណាមួយចំពោះសេចក្ដីសម្រេចថ្មីរបស់ UAE ស្ដីពីការដកពាក្យបណ្ដឹងកាតាឡើយ៕