ភាពតានតឹងក្នុងទំនាក់ទំនងការទូតរវាងរុស្ស៊ី-អេស្តូនី រុស្ស៊ី-ឡាតវី

Chia sẻ

(VOVWORLD) - នេះជាលើកដំបូងហើយ ដែលទីក្រុងម៉ូស្គូបណ្តេញឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

ភាពតានតឹងក្នុងទំនាក់ទំនងការទូតរវាងរុស្ស៊ី-អេស្តូនី រុស្ស៊ី-ឡាតវី - ảnh 1ឯកអគ្គរដ្ឋទូតអេស្តូនីប្រចាំនៅប្រទេសរុស្ស៊ី លោក Margus Laidre។ (រូបថត៖ Reuters)
ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២៣ ខែមករា បានកោះហៅឯកអគ្គរដ្ឋទូត អេស្តូនីប្រចាំនៅប្រទេសរុស្ស៊ី លោក Margus Laidre ដើម្បីទាមទារឱ្យលោកចាកចេញ ពីប្រទេសរុស្ស៊ីមុនថ្ងៃទី ៧ ខែកុម្ភៈ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបាន បញ្ជាក់ថា ទីក្រុងម៉ូស្គូក៏បានសម្រេចចិត្តបញ្ចុះទំនាក់ទំនងការទូតជាមួយអេស្តូនី មកត្រឹមកម្រិតភារធារី។ កាយវិកានេះរបស់ទីក្រុងម៉ូស្គូគឺដើម្បីប្រឆាំងជំទាស់នឹងក្រសួងការ បរទេសអេស្តូនី កាលពីដើមខែនេះ បានស្នើឱ្យទីក្រុងម៉ូស្គូកាត់បន្ថយចំនួនបុគ្គលិក ការទូតនៅស្ថានទូតរុស្ស៊ីនៅទីក្រុងតាលលីន ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ។ នេះជាលើក ដំបូងហើយ ដែលទីក្រុងម៉ូស្គូបណ្តេញឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ឆ្លើយតបនឹងការប្រកាសរបស់រុស្ស៊ី កាលពីថ្ងៃទី២៣ ខែមករា ផងដែរ អេស្តូនី បានប្រកាសថា គេនឹងបណ្តេញឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទីក្រុងតាលលីន ហើយបាន ទាមទារឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីទីក្រុងតាលលីន មុនថ្ងៃទី ៧ ខែកុម្ភៈ។
បន្ទាប់ពីអេស្តូនី នៅថ្ងៃដដែល ក្រសួងការបរទេសឡាតវីបានប្រកាសពីការ បញ្ចុះទំនាក់ទំនងការទូតជាមួយរុស្ស៊ីមកត្រឹមកម្រិតភារធារី ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយតម្រូវឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីប្រទេសឡាតវីមុនថ្ងៃទី ២៤ ខែកុម្ភៈ។ យោងតាមរដ្ឋមន្ត្រីការបរទេសឡាតវី លោក Edgars Rinkevics កាយវិការបស់ឡាតវី គឺសំដៅបង្ហាញពីសាមគ្គីភាពជាមួយអេស្តូនី ក៏ដូចជាប្រឆាំងជំទាស់នឹងប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ