អ្នកនាំពាក្យសហភាពអឺរ៉ុប លោក Peter Stano (រូបថត៖ IRNA / TTXVN) |
អ្នកនាំពាក្យ EU លោក Peter Stano បានឲ្យដឹងថា បណ្ដាមន្ត្រីជាន់ខ្ពស់ក្នុងគណៈកម្មការអឺរ៉ុប ស្ថាប័នការទូតរបស់ EU នឹងមានជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីបង្ហាញពីការប្រឆាំងជំទាស់ ដែលពួកគេបានចាត់ទុកថា “ខ្វះមូលដ្ឋាន” របស់ទីក្រុងម៉ូស្គូ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ៣០ ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានហាមប្រាមការឆ្លងដែនចំពោះ មន្ត្រីចំនួន ៨ រូបរបស់ EU ដើម្បីតបតវិញចំពោះបទដាក់ទណ្ឌកម្មរបស់ EU ទៅលើមន្ត្រីរុស្ស៊ីចំនួន ៦ រូប ដែល EU បានប្រកាសកាលពីថ្ងៃទី ២ ខែមិនា និងថ្ងៃទី ២២ ខែមិនាផងដែរ៕