ចំនួននេះបានកើនឡើង ៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ១,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលជំងឺកូវីដ-១៩បានកើតឡើង។
អាស៊ីនៅតែជាទីផ្សារដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកកាន់វៀតណាម ដោយមានជាង៧,៨លាននាក់។ បន្ទាប់មកគឺអឺរ៉ុប អាមេរិក អូស្ត្រាលី និងអាហ្រ្វិក។
ភ្ញៀវអន្តរជាតិបានទស្សនាប្រៃសណីយ៍កណ្តាល ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីក្រុងហូជីមិញ។ រូបថត៖ Cong Tri/TTXVN |
យោងតាមការវាយតម្លៃជាទូទៅ គោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងឆ្នាំ ២០២៤ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម កើនឡើងខ្ពស់គួរសម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គោលដៅទេសចរណ៍ល្បីៗរបស់វៀតណាមដូចជា ហាណូយ ដាណាង Phu Quoc (ខេត្ត Kien Giang) Ha Long (ខេត្ត Quang Ninh) Nha Trang (ខេត្ត Khanh Hoa) ... បន្តត្រូវបានជ្រើសរើសដោយភ្ញៀវអន្តរជាតិ។
ក្នុងឆមាសទីពីរនៃឆ្នាំនេះ នាយកដ្ឋានទេសចរណ៍វៀតណាមគ្រោងនឹងបន្តអនុវត្តកម្មវិធីផ្សព្វផ្សាយឋសចរណ៍វៀតណាមនៅបរទេសដូចជាប្រទេសចិន ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ រៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាមនៅក្នុង សហរដ្ឋអាមេរិក; ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិមួយចំនួន៕