ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាព្រះបរមរាជវាំង Hue (រូបថត៖ Toquoc.vn) |
ប្រធានគណៈកម្មាធិការប្រជានខេត្ត Thua Thien Hue លោក Phan Ngoc Tho មានគោលបំណងថា រាល់ភ្ញៀវទេសចរទាំងនេះនឹងជាឯកអគ្គរដ្ឋទូតទេសចរ ដែលរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុង Hue ទៅកាន់មិត្តភក្តិអន្តរជាតិ។
ក្នុងថ្ងៃដដែល មានភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ក៏បានមកទស្សនា និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅព្រះបរមរាជវាំងផងដែរ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានី Hue បានអោយដឹងថា៖
“យើងខ្ញុំបានរៀបចំល្បែងកំសាន្តប្រជាប្រិយនិងសកម្មភាពសម្ដែងតូរ្យតន្ត្រីរាជ្យវាំងក្នុងអំឡុងពេលបុណ្យតេតនេះ។ យើងខ្ញុំនឹងបង្កលក្ខណៈដ៏ល្អបំផុតដើម្បី បម្រើភ្ញៀវទេសចរ ហើយសង្ឃឹមថា ភ្ញៀវទេសចរនឹងមកដល់ Hue កាន់តែច្រើនពី មួយថ្ងៃទៅមួយថ្ងៃ”។
នាថ្ងៃទី៥ ខែកុម្ភៈ ពោលគឺថ្ងៃទី១បុណ្យតេតឆ្នាំកុរ ឯកស័ក មន្ទីរទេសចរណ៍ ទីក្រុងដាណាំងបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិដាណាំងនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរដំបូងដែល ចុះចតនៅទីក្រុងដាណាំងក្នុងឆ្នាំថ្មី២០១៩ ផងដែរ៕