ទិដ្ឋភាពនៃគ្រោះថ្នាក់នៅប្រទេសព័រទុយហ្គាល់ |
អភិបាលក្រុង លោក Filipe Sousa បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទសចរបានស្លាប់រួមមានបុរសចំនួន ១១ នាក់ និងស្ត្រី ១៧ នាក់ ហើយអ្នកទាំងអស់នេះគឺជាជនជាតិអាល្លឺម៉ង់។ អ្នកបើកបររថយន្តនិងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាជនក្នុងស្រុក ហើយស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ។ យោងតាមព័ត៌មានដំបូង រថយន្តដឹកភ្ញៀវទេសចរអាល្លឺម៉ង់ចំនួន ៥៥ នាក់ត្រូវបានក្រឡាប់ និងសង្កត់ទៅលើផ្ទះសម្បែងរបស់ជនស៊ីវិលនៅតាមដងផ្លូវ។ នាបច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថាតើមូលហេតុអ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់គួរឲ្យរន្ធត់នេះផងដែរ៕