![ភាគីទាក់ទិននានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀង - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_02_21/kiev 5b.jpg) |
សភាពការណ៍នៅអ៊ុយក្រែន ចាប់ផ្តើមធូស្រាលឡើងវិញ។ (Image: Vietnam+) |
(VOVworld) – ក្រោយ ១ ថ្ងៃប្រកបដោយអស្ថិរភាព សភាពការណ៍នៅអ៊ុយក្រែន
ចាប់ផ្តើមធូស្រាលឡើងវិញ។ តាមព័ត៌មានថ្មីបំផុតបានឲ្យដឹងថា៖ កំលាំងបាតុករ
និងរដ្ឋាភិបាលអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងសំដៅបញ្ឈប់វិបត្តិនយោបាយ
ដែលអូសបន្លាយក្នុងរយៈពេលកន្លងមកនៅប្រទេសនេះ។ សេចក្តីថ្លែងការពោល
ខាងលើត្រូវបានប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បាននាំចេញ
នាថ្ងៃដ៏ដែលនេះ។ ប៉ុន្តែ លោក Yannukovich មិនឲ្យដឹងច្បាស់ខ្លឹមសារនៃកិច្ចព្រម
ព្រៀងនេះទេ។ ថ្ងៃទី២០ កុម្ភៈ ត្រូវបានចាត់ទុកជាថ្ងៃដ៏បង្ហូឈាមបំផុតនៅអ៊ុយក្រែន គិតតាំងពីខែវិច្ឆការឆ្នាំ ២០១៣ កន្លងមក។ ក្នុងសេចក្តីថ្លែងការមួយ អ្នកនាំពាក្យ
ក្រសួងការបរទេសចិន លោកស្រី Hua Chunying បានអំពាវនាវឲ្យភាគីទាក់ទិននានា
នៅអ៊ុយក្រែនដោះស្រាយការខ្វែងគំនិតតាមសន្តិវិធី។ រដ្ឋាភិបាលរុស្ស៊ីក៏បានអំពាវ
នាវឲ្យរដ្ឋាភិបាលអ៊ុយក្រែនមានវិធានការមោះមុតជាង ក្នុងកាលៈទេសៈស្ថានភាព
អំពើហឹង្សាកើនឡើងនៅប្រទេសនេះ។រុស្ស៊ីក៏បានរិះគន់បណ្ដាប្រទេសលោកខាង
លិចដែលបានកំរាមកំហែងដាក់ ទណ្ឌកម្មចំពោះអ៊ុយក្រែនអាមេរិកបានឡើង
សម្លេងអំពាវនាវឲ្យប្រធានាធិបតី Yannukovich គោរពសិទ្ធិសេរីភាពខាងនិយាយស្តី
របស់បាតុករ ហើយស្នើឲ្យ អ្នកកាន់អំណាចអ៊ុយក្រែនដកកំលាំងសន្តិសុខចេញពី
ទីកន្លែងបាតុកម្ម។ ក្នុងពេលនោះ ប្រទេសជិតខាងបេឡារុស្សបានអំពាវនាវឲ្យអ៊ុយក្រែន
ដោះស្រាយវិបត្តិនយោបាយដោយវិធានការសន្តិភាពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងគ្មាន
ការជ្រៀតជ្រែកពីខាងក្រៅ៕