ព្រះអង្គម្ចាស់ Charles និងព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth |
យោងតាម សារព័ត៌មាន Sky News បានឲ្យដឹងថា៖ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេស ជាសមាជិកប្លុក វិបុលភាពរួមបានស្រុះចិត្តគំនិតនៅក្នុងកិច្ចប្រជុំមួយ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២០ មេសានៅឯវិមាន Windsorm របស់អង់គ្លេស។ មុននេះមួយថ្ងៃ មានព្រះបន្ទូលស្វាគមន៍ចំពោះប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់ប្លុកវិបុលភាពរួមទាំង ៥៣ នៅប្រទេសអង់គ្លេស ព្រះមហាក្សត្រីយានីអង់គ្លេសបានបង្ហាញក្ដីសង្ឃឹមថា៖ ព្រះរាជទាយាទ Charles នឹងស្នងរាជ្យ ហើយបន្តបម្រើប្រទេសជាតិ និងប្លុកវិបុលភាពរួមពោលខាងលើសម្រាប់ជំនាន់អនាគតផងដែរ៕