ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹមបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមប្រកបដោយជោគជ័យ

Chia sẻ
(VOVWORLD) -ព្រះរាជដំណើរទស្សនកិច្ចលើកនេះ គឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរសុទ្ធតែមានគោលបំណងចង់បង្កើនថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។
ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹមបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមប្រកបដោយជោគជ័យ - ảnh 1ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah ថតរូបអនុស្សារវីយ៍ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 

នាថ្ងៃទី ២៨ ខែមិនា ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah បាន បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩។

ព្រះរាជដំណើរទស្សនកិច្ចលើកនេះ គឺជាសញ្ញាសម្គាល់ថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរសុទ្ធតែមានគោលបំណងចង់បង្កើនថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេដារូសាឡឹម។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah បានយាងចូលពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានប្រធានរដ្ឋ ជួបចរចាជាមួយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងជូបសវនាការជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាពនិងនិរន្តភាព ឆ្ពោះទៅរកគោលដៅ ៥០០ លានដុល្លារអាមេរិកនាឆ្នាំ ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ តាមរយៈការផ្លាស់ប្ដូរនិស្សិត គ្រូបង្រៀន បណ្ដាកម្មវិធីសិក្សាស្រាវជ្រាវ និងការបណ្ដុះបណ្ដាលរួម។

ភាគីទាំងពីរបានអះអាងសារជាថ្មីនូវ សារៈសំខាន់នៃការរក្សា ជំរុញសន្តិភាព សុវត្ថិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះដោយសន្តិរិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ