ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានសោយទីវង្គត; មេដឹក​នាំពិភពលោកចូលរួមរំលែកទុក្ខ

Chia sẻ
(VOVWORLD) - ព្រះរាជវាំង Buckingham បានប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានសោយទីវង្គតកាលពីថ្ងៃទី ៨ ខែកញ្ញានៅវិមាន Balmoral ស្កុតឡែនក្នុងព្រះជន្ម៩៦ព្រះវស្សា។ 
ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានសោយទីវង្គត; មេដឹក​នាំពិភពលោកចូលរួមរំលែកទុក្ខ - ảnh 1ព្រះមហាក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានសោយទីវង្គត (រូបថត៖ VNA)

ព្រះអង្គម្ចាស់ Charles ដែលមានព្រះជន្ម ៧៣ ព្រះវស្សានឹងឡើងសោយរាជ្យដោយស្វ័យប្រវត្តិពីព្រះមហាក្សត្រី Elizabeth II ក៏ដូចជាក្លាយជាអ្នកស្នងតំណែងនៃប្រទេសចំនួន ១៤ ផ្សេងទៀតនៅ សមាគមនៃប្រជាជាតិខមម្មុនវែល (Commonwealth of Nations)

មេដឹកនាំពិភពលោកកាលពីថ្ងៃទី ៨ កញ្ញា បានផ្ញើសាររំលែកទុក្ខ និងសម្តែងការសោកសៅយ៉ាងជ្រាលជ្រៅបន្ទាប់ពីទទួលបានដំណឹងអំពីការសោយទីវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ។ ក្នុងសេចក្តីប្រកាសមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា “ក្នុងនាមជាប្រមុខរដ្ឋដែលកាន់អំណាចយូរបំផុតរបស់ចក្រភពអង់គ្លេស ព្រះមហាក្សត្រី Elizabeth II ត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះសេចក្តីថ្លៃថ្នូរ និងការលះបង់របស់ទ្រង់ចំពោះពិភពលោក។ ព្រះមហាក្សត្រី Elizabeth II គឺជាមិត្តដ៏ល្អរបស់អង្គការសហប្រជាជាតិ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ព្រះមហាក្សត្រី ដោយការលះបង់អស់មួយជីវិតរបស់ព្រះអង្គក្នុងការបម្រើប្រជារាស្ត្ររបស់ទ្រង់ ហើយពិភពលោកនឹងចងចាំជានិច្ចពីការលះបង់និងការដឹកនាំរបស់ទ្រង់”។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកដែលផ្លាស់ប្តូរដោយឥតឈប់ឈរ ព្រះមហាក្សត្រី Elizabeth II គឺជាវត្តមានដ៏រឹងមាំ ហើយជាប្រភពលើកទឹកចិត្ត ក៏ដូចជាមោទនភាពសម្រាប់ជនជាតិអង់គ្លេសជាច្រើនជំនាន់។ កេរដំណែលរបស់ទ្រង់បានចារឹកក្នុងទំព័រប្រវត្តិសាស្ត្រអង់គ្លេស និងក្នុងរឿងដំណាលអំពីពិភពលោក។

ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និង ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ក៏បានសម្ដែង ការសោកសៅយ៉ាងជ្រាលជ្រៅបន្ទាប់ពីទទួលបានដំណឹងអំពីការសោយទីវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ផងដែរ៕

ប្រតិកម្មទៅវិញ