ព្រឹទ្ធសមាជិការសភាគិត្យានុភាពគណៈបក្សសាធារណៈរដ្ឋប្រឆាំងលោក Trump

Chia sẻ
(VOVworld) – ព្រឹទ្ធសមាជិការសភានៃគណៈបក្សសាធារណៈ
រដ្ឋនៅរដ្ឋ Maine លោកស្រី Susan Collins ទើបនឹងប្រកាស
នឹងមិនបោះឆ្នោតសំរាប់លោក Donald Trump ក្នុងការបោះ
ឆ្នោតប្រធានាធិបតីអាមេរិកនាខែ វិជ្ជិការ ខាងមុខ ទេ។ 
ព្រឹទ្ធសមាជិការសភាគិត្យានុភាពគណៈបក្សសាធារណៈរដ្ឋប្រឆាំងលោក Trump  - ảnh 1
ព្រឹទ្ធសមាជិការសភាគិត្យានុភាពគណៈបក្សសាធារណៈរដ្ឋប្រឆាំងលោក Trump (VNA)


(VOVworld) – ព្រឹទ្ធសមាជិការសភានៃគណៈបក្សសាធារណៈរដ្ឋនៅរដ្ឋ Maine
លោកស្រី Susan Collins ទើបនឹងប្រកាសនឹងមិនបោះឆ្នោតសំរាប់លោក
Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែ វិជ្ជិការ ខាង
មុខ ទេ។ លោកស្រី Collins បានជូនដំណឹងអំពីសេចក្តីសម្រេចពោលខាង
លើលើកាសែត Washington Post នាយប់ថ្ងៃទី ៨ សីហា ក្នុងនោះ លោកស្រី
បានពន្យល់ថា៖ លោកស្រី​មិនអាចគាំទ្រលោក Trump ដោយសារ បេក្ខជន
នេះមាននិន្នាការ គំរាមកំហែងនិងធ្វើឲ្យអាម៉ាស់មុខមនុស្សដទៃ។ តាម
លោកស្រី ការដែលលោក Trump ក្លាយទៅជាប្រធានាធិបតីនឹងធ្វើឲ្យពិភព
លោកដែលពោរពេញទៅដោយភាពគ្រោះថ្នាក់នឹងកាន់តែគ្រោះថ្នាក់ថែម
ទៀត។ រហូតមកដល់ពេលនេះ លោកស្រី Collins គឺជាព្រឹទ្ធសមាជិការសភា
តែមួយគត់មានគិត្យានុភាពរបស់គណៈបក្សសាធារណរដ្ឋបង្ហាញនូវការ
ប្រឆាំងលោក Trump ជាចំហរ ហើយសាររបស់លោកស្រីអាចផ្សាយសញ្ញា
មួយដល់សមាជិកនៃគណៈបក្សសាធារណៈរដ្ឋផ្សេងៗទៀតថា៖ ប្រសិនបើ
ចង់ឲ្យសុវត្ថិភាព ចូរជៀសវាងបេក្ខជននៃគណៈបក្សរបស់ខ្លួន។ ការរិះគន់
របស់លោកស្រី Collins មានទម្ងន់ដ៏ធំទៅលើសេចក្តីសម្រេចរបស់អ្នកបោះ
ឆ្នោតគណៈបក្សសាធារណៈរដ្ឋ។​ ម្ប៉ាងទៀត ការប្រឆាំងរបស់លោកស្រី 
 Collins ក៏ធ្វើឲ្យមានការលំបាកសំរាប់លោក Trump ក្នុងការទាក់ទាញ
អ្នកបោះឆ្នោតនៅរដ្ឋ Maine ផងដែរ៕​

ប្រតិកម្មទៅវិញ