ព្រឹត្តិការណ៍វប្បធម៌លេចធ្លោក្នុងឆ្នាំ ២០១៨

Chia sẻ

(VOVWORLD) -  ក្នុងឆ្នាំ ២០១៨ វៀតណាមបានរៀបចំព្រឹត្តិការណ៍វប្បធម៌ពិសេសជាច្រើននិងមានបេតិកភណ្ឌវប្បធម៌ថ្មីមានចរិតលក្ខណៈអន្តរជាតិបន្ថែមទៀត។ នាដើមឆ្នាំថ្មីឆ្នាំ២០១៩នេះ សូមអញ្ជើញមិត្តអ្នកស្តាប់ទាំងអស់ រួមជាមួយយើងខ្ញុំប្រមើលមើលឡើងវិញនូវព្រឹត្តិការណ៍វប្បធម៌លេចធ្លោមួយចំនួនរបស់ វៀតណាក្នុងឆ្នាំកន្លងទៅ។

ព្រឹត្តិការណ៍វប្បធម៌លេចធ្លោក្នុងឆ្នាំ ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធិបើក Festival Hue ២០១៨ 

Festival Hue 2018 ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាមួយការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ - Hue ទីមកដល់មួយ-បេតិកភណ្ឌ៥” គឺជា Festival Hue លើកទី១០ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ២ ខែឧសភាឆ្នាំ ២០១៨ ជាមួយនឹងទ្រង់ទ្រាយជាតិនិងអន្តរជាតិ ដែលទាក់ទាញភ្ញៀវទេសចរជិត ១,២ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ៤០ម៉ឺន នាក់។ លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការរៀបចំ Festival Hue 2018 បានវាយតម្លៃថា៖ “Festival Hue 2018 ជាមួយនឹងកម្មវិធីសិល្បៈចម្រុះពណ៌ ពិធីបុណ្យវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍ រួមបញ្ចូលទាំងតម្លៃប្រពៃណីនិងសិល្បៈសហសម័យ ដែលនាំមកនូវដង្ហើមជីវិតរបស់តំបន់បេតិកភណ្ឌវប្បធម៌ជាច្រើនទូទាំងប្រទេសវៀតណាមនិងពិភពលោក។ Festival Hue 2018 ទទួលបានជោគជ័យដ៏ធំធេង ដែលត្រូវបានគេវាយតម្លៃថាជាពិធីបុណ្យដ៏គួរអោយចាប់អារម្មណ៍ រួសរាយរាក់ទាក់និងពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ”។

ព្រឹត្តិការណ៍វប្បធម៌លេចធ្លោក្នុងឆ្នាំ ២០១៨ - ảnh 2ទិដ្ឋភាពនៃពិធីបើកមហោស្រពគងឃ្មោះ Tay Nguyen (រូបថតៈ Nhandan) 

Festival ដ៏ធំមួយទៀតដែលត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១៨នេះ គឺ ពិធីបុណ្យវប្បធម៌គងឃ្មោះ  Tay Nguyen ឆ្នាំ 2018 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ធ្នូ នៅខេត្ត Gia Lai។ គោលបំណងនៃ Festival នេះ គឺដើម្បីលើកកម្ពស់និងអភិរក្សនូវវប្បធម៍ដ៏វិសេសវិសាលនៃបរិយាកាសវប្បធម៌គងឃ្មោះ Tay Nguyen - បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ ពិធីបុណ្យនេះមានការចូលរួមពីសិប្បករនិងតួអង្គប្រហែល ១.២០០ នាក់ មកពីខេត្តចំនួន៥ នៃតំបន់ខ្ពង់រាប Tay Nguyen។ លោក Phan Xuan Vu នាយកមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Gia Lai បានឱ្យដឹងថា៖ “នៅ Festival លើកនេះ យើងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើពិធីបុណ្យប្រជា ប្រិយ ពោលគឺកត្តាសហគមន៍និងកត្តាប្រជាប្រិយនៃ Festival វប្បធម៌គងឃ្មោះឆ្នាំ 2018 ។ ដូច្នេះយើងខ្ញុំមានគោលបំណងឆ្ពោះទៅរកប្រជាជន ឆ្ពោះទៅសហគមន៍ ដែលជាម្ចាស់នៃបរិយាកាសវប្បធម៌គងឃ្មោះតែម្តង។ នៅឆ្នាំ ២០១៨នេះ គ្រប់ខណ្ឌក្រុងនិងទីរួមខេត្តទាំងអស់សុទ្ធតែបានរៀបចំពិធីបុណ្យគងឃ្មោះផងដែរ”។

នាខែឧសភាឆ្នាំ ២០១៨នេះ នៅទីក្រុង Hoi An គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំពិធីទទួល ប័ណ្ណទទួលស្គាល់សិល្បៈច្រៀងចម្រៀង Choi (Bai Choi) របស់វៀតណាមជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍តំណាងមនុស្សជាតិដោយអង្គការ UNESCO ប្រគល់ជូន។ Bai Choi គឺជាប្រភេទសិល្បៈប្រជា ប្រិយដ៏វិសេសវិសាល មានលក្ខណៈច្នៃប្រឌិតហើយក៏ជាល្បែងប្រជាប្រិយដែលមានភាពសប្បាយរីករាយ ដោយរួមបញ្ចូលគ្នារវាងតន្ត្រី កំណាព្យ គំនូរ ការសម្តែងនិងអក្សរសាស្ត្រផងដែរ។  លោក Le Van Thanh អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Quang Nam បានឱ្យដឹងថា៖ “យើងខ្ញុំមានគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋនៅគ្រប់តំបន់ ដើម្បីអភិរក្សសិល្បៈ Bai Choi ដោយរៀនច្រៀង ដើម្បីសម្តែង។ ពោលគឺជំនាន់សិល្បៈមុនបង្រៀនឲ្យជំនាន់ក្រោយ ធ្វើយ៉ាងមេចយើងអាចអភិរក្សប្រភេទសិល្បៈនេះឲ្យបានគងវង្ស។ ក្រៅពីនេះយើងខ្ញុំក៏បានលើកតំកើងនិងពង្រីកនូវតំលៃរបស់សិល្បៈ Bai Choi ដើម្បីជួយឱ្យវប្បធម៌មានការរីកចម្រើន បង្កើតលក្ខណៈសម្រាប់អ្នកទេសចរក្នុងស្រុកនិងបរទេសទៅទស្សនាខេត្ត Quang Nam ឬទៅទស្សនា ទីក្រុង Hoi An - បេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីរីករាយជាមួយ បេតិកភណ្ឌអរូបិយ Bai Choi ផងដែរ”។

ដោយប្រធានបទ “ភាពយន្តធ្វើសមាហរណកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព” មហោស្រពភាពយន្តអន្តរជាតិលើកទី ៥ បានប្រព្រឹត្តទៅនៅខែតុលាឆ្នាំ ២០១៨ ដែលបានគូសសញ្ញានូវការរីកចម្រើនរបស់ភាពយន្តវៀតណាម។ ពោលគឺ វៀតណាមទទួលបានពានរង្វាន់ចំនួន ៤ គឺ៖ ពានរង្វាន់តារាស្រីឆ្នើមបំផុតត្រូវបានប្រគល់ជូនតារាសម្តែងស្រី Dao Phuong Anh ក្នុងខ្សែភាពយន្ត “បិទភ្នែក ឃើញរដូវក្តៅ”។ ខ្សែភាពយន្ត “មាណពភរិយារបស់អូន” (ដឹកនាំដោយ Charlie Nguyen) បានឈ្នះពានរង្វាន់ទស្សនិកជនជ្រើសរើសនៅក្នុងកម្មវិធីភាពយន្តវៀតណាមទំនើប។ ពានរង្វាន់អ្នកដឹកនាំវ័យក្មេងរឿងខ្លីឆ្នើមបំផុតបានទៅលោក Nguyen Le Hoang Viet ជាមួយនឹងខ្សែភាពយន្ត “មិត្តរួមបន្ទុក” ហើយពានរង្វាន់គណៈវាយតម្លៃបានទៅលើខ្សែភាពយន្តខ្លីគឺជាខ្សែភាពយន្ត “កុមារពីរនាក់” ដោយអ្នកដឹកនាំរឿង Ta Quynh Tu។ រីឯពានរង្វាន់សំខាន់បំផុត - ខ្សែភាពយន្តដែលល្អឥតខ្ចោះគឺបានទៅស្នាដៃ The Dark Room នៃភាពយន្តអ៊ីរ៉ង់។

លោកអ្នកនាងជាទីមេត្រី! ព្រឹត្តិការណ៍វប្បធម៌លេចធ្លោមួយទៀតក្នុងឆ្នាំ ២០១៨ គឺជាសកម្មភាពរំលឹកខួបលើកទី ១០០ នៃសិល្បៈល្ខោន Cai Luong ដែលបានប្រព្រឹត្តទៅទាំងនៅទីក្រុងហូជីមិញនិងតំបន់ជាច្រើននៅភាគខាងត្បូងនាខែធ្នូឆ្នាំ២០១៨។  តាមរយៈព្រឹត្តិការណ៍នេះ បានលើកតំកើងនិងណែនាំសិល្បៈប្រពៃ ណីដ៏វិសេសវិសាលមានប្រសូតពីតំបន់តំបន់ដីសណ្ដទន្លេ Cuu Long នេះទៅកាន់មហាជន៕

ប្រតិកម្មទៅវិញ