យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីយប់ថ្ងៃទី ២២ កក្កដា ដល់ម៉ោង៦ព្រឹកថ្ងៃទី២៣ កក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីក្នុងប្រទេសចំនួន៣៨៩៨ នាក់ ក្នុងនោះទីក្រុងហូជីមិញមាន៣៣០២នាក់។ ដូច្នេះ គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ៧៨.២៦៩នាក់ ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន ៧៦.១៤០នាក់ ហើយករណីបានជាសះ ស្បើយមានចំនួន១៣.៤២១នាក់។ មានខេត្ត ក្រុងចំនួន៩ បានឆ្លងកាត់រយៈពេល១៤ថ្ងៃ ជាប់ៗគ្នាហើយដោយមិនរកឃើញករណីឆ្លងថ្មីណាមួយឡើយ៕