ព្យុះទីហ្វុង Hagibis បំផ្លិចបំផ្លាញនៅប្រទេសជប៉ុន៖ ចំនួនមនុស្សស្លាប់បានកើនឡើង ហើយភ្លៀងធ្លាក់ខ្លាំងមិនដែលធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រឡើយ

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ១៣ ខែតុលា មជ្ឈដ្ឋានមន្ត្រីជប៉ុនបានជូនដំណឹងថាមានមនុស្សយ៉ាងហោចណាស់ ១១ នាក់ត្រូវបានស្លាប់ដោយខ្យល់ព្យុះទីហ្វុង Hagibis ដែលវាយប្រហារប្រទេសនេះ រួមទាំងមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។
ព្យុះទីហ្វុង Hagibis បំផ្លិចបំផ្លាញនៅប្រទេសជប៉ុន៖ ចំនួនមនុស្សស្លាប់បានកើនឡើង ហើយភ្លៀងធ្លាក់ខ្លាំងមិនដែលធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រឡើយ - ảnh 1 ជប៉ុនប្រកាសគ្រាអាសន្នដោយសារព្រុះទីហ្វុន Hagibis (រូបថត៖Bùi Hùng/VOV-Tokyo)

នាពេលបច្ចុប្បន្ននេះ ការប្រកាសភាពអាសន្នអំពីភ្លៀងនិងទឹកជំនន់នៅតំបន់ Kanto និងនៅជុំវិញទីក្រុងតូក្យូ ត្រូវបានលុបចោលហើយក៏ប៉ុន្តែរអាជ្ញាធរមូលដ្ឋាននៅតែរក្សាគ្រាអាសន្ននៅឡើយចំពោះតំបន់នានានៅភាគខាងជើងទៀត បន្ទាប់ពីព្យុះនេះបានបោកបក់ឆ្លងកាត់ទីក្រុងតូក្យូ។

អាជ្ញាធរមូល្ឋានបានជម្លៀសប្រជាជនជាង ៦ លាននាក់នៅទូទាំងប្រទេសជប៉ុននៅ។ យ៉ាងហោចណាស់មានមនុស្សរងរបួសចំនួន ៨០ នាក់ និងមានក្រុមគ្រួសារជាង ២៧០.០០០ ត្រូវរងការដាច់ភ្លើងផងដែរ៕

ប្រតិកម្មទៅវិញ