![ព្យុងយ៉ាងរិះគនសេអ៊ូលដំណើការសាកល្បងកាំជ្រួចបាស៊ីល - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_06_05/2-3f93d.jpg) |
ព្យុងយ៉ាងរិះគនសេអ៊ូលដំណើការសាកល្បងកាំជ្រួចបាស៊ីល (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ មិថុនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ បានឡើងសម្លេងរិះគន់កូរ៉េខាងត្បូងស្តីពីការដែល សេអ៊ូលដំណើការសាកល្បង
កាំជ្រួច បាស៊ីលដែលព្យុងយ៉ាងចាត់ទុកតម្រង់ទៅលើភាគខាងកើត។ ទីភ្នាក់ងារ
សារព័ត៌មាន មជ្ឈឹមរបស់ ស.ប.ប.ក. (KCNA) បានដកស្រងសេចក្តីប្រកាសរបស់
អ្នកនាំពាក្យកំលាំងយុទ្ធសាស្ត្រចំណុះកងទ័ព ស.ប.ប.ក. បានចោទប្រកាន់កូរ៉េ
ខាងត្បូងប្រើប្រាស់អាវុធដែលបណ្ដាកំលាំងបរទេសផ្គត់ផ្គង់សំដៅធ្វើឲ្យអន្តរាយ
សំរាប់អ្នកស្រុកជាមួយគ្នា។ សេចក្តីប្រកាសពោលខាងលើក៏បានសង្កត់ធ្ងន់ទៀត
ថា៖ រឿងហេតុនេះបានសរឲ្យ ឃើញថា៖ ការខំប្រឹងប្រែងរបស់ព្យុងយ៉ាង
ក្នុងការពង្រឹងការពារជាតិរួមជាមួយការ អភិវឌ្ឍន៍សេដ្ឋកិច្ចគឺត្រឹមត្រូវ៕