|
ប្រទេសនេះមិនដំណើរការគ្មាននុយក្លេអ៊ែរដោយឯតោភាគីទេ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ២៣ តុលា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
បានប្រកាសថា៖ ប្រទេសនេះមិនដំណើរការគ្មាននុយក្លេអ៊ែរដោយឯតោភាគីទេ
ប្រសិនបើ បណ្ដាការគំរាមកំហែងនុយក្លេអ៊ែរនៅខាងក្រៅមិនទាន់លុបចោល
ឡើយ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា៖ ការគ្មាននុយក្លេអ៊ែរលើឧបទ្វីប កូរ៉េមិនម៉ែនមានន័យថា៖ ព្យុងយ៉ាងត្រូវរំសាយសព្វភាវុធនុយក្លេអ៊ែរដោយឯតោ
ភាគីទេ។ សាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏បានដាសតឿនវ៉ាស៊ីង
តោនបញ្ឈប់ការអនុវត្តគោលនយោបាយអមិត្តចំពោះព្យុងយ៉ាង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានប្រកាសលទ្ធភាពជួបចរចារ
ក្នុងករណី ព្យុងយ៉ាងដំណើរការគ្មាននុយក្លេអ៊ែរ នាដើមខែ តុលានេះ។ ទាក់
ទិនដល់បញ្ហាលើឧបទ្វីបកូរ៉េ នាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងបង្រួបបង្រួម
កូរ៉េខាងត្បូង លោក Kim Eui-do បានឲ្យដឹងថា៖ Seoul គ្មានផែនការដំណើរ
ការចរចារអំពីជំនួបរវាងបណ្ដាគ្រួសារត្រូវបែកបាកក្នុងសង្គ្រាម ឬ ការចាប់
ផ្តើមទួរទេសចរណ៍នៅភ្នំ Kumgang ឡើងវិញជាមួយព្យុងយ៉ាងណាមួយឡើយ៕