តុបតែងដើមស្រល់ណូអែលនៅឯវិមាន Chantilly នៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
នៅព្រះវិហារ Bethlehem - ទីកន្លែងគ្រិស្ដសាសនាដ៏សក្តិសិទ្ធិមួយដែលត្រូវបានគេចាត់ទុកថាជាកន្លែងព្រះយេស៊ូប្រសូតនៅថ្ងៃបុណ្យណូអែល (ថ្ងៃទី២៤ ខែធ្នូ) ឆ្នាំនេះព្រឹត្តិការណ៍ដ៏ធំមួយនៅឯវិហារគ្រឹស្តស្មាស មិនបានបើកទ្វារជាសាធារណៈទេ ផ្ទុយទៅវិញទីនេះត្រូវបានគេចាក់ផ្សាយតាមប្រព័ន្ធអនឡាញផងដែរ។ មានតែបុព្វជិនិងបុគ្គលដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតិឱ្យចូលក្នុងព្រះវិហារនេះ។
នៅអូស្រ្តាលីវិញ អាជ្ញាធរមូលដ្ឋានក៏ហាមឃាត់ការជួបជុំគ្នាធំៗដែរ លើកលែងតែការជួបជុំគ្នាជាក្រុមគ្រួសារតូចៗ។ ទន្ទឹមនឹងនេះដែរ ប្រជាជនជាច្រើននៅប្រទេសហ្វីលីពីន បានជ្រើសរើសយកការប្រារព្ធពិធីបុណ្យណូអែលតែម្នាក់ឯងដោយសារតែការព្រួយបារម្ភអំពីការឆ្លងវីរុស SARS-CoV-2 លើការដឹកជញ្ជូនសាធារណៈក៏ដូចជាបទប្បញ្ញត្តិស្តីពីការដាក់នៅដាច់ដោយឡែក ដែលធ្វើឱ្យការធ្វើដំណើរខាតបង់ពេលវេលានិងថ្លៃចំណាយជាដើម។
នៅអង់គ្លេសវិញ ប្រជាជននៃប្រទេសនេះហាក់ដូចជាត្រូវបាន "កាត់ផ្តាច់ចេញពីពិភពខាងក្រៅ" ដោយសារតែការផ្ទុះឡើងនៃវីរុស SARS-CoV-2 ដែលបំរែខ្លួនទៅជាទម្រង់ថ្មីតែម្តង។ ការរឹតត្បិតខ្លះនៅតាមតំបន់ព្រំដែនរបស់អង់គ្លេសក៏ត្រូវបានបន្ធូរបន្ថយជាបណ្តោះអាសន្ននៅក្នុងពិធីបុណ្យនានា ប៉ុន្តែមានមនុស្សរាប់ពាន់នាក់មកពីបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត នៅតែជាប់គាំងនៅក្នុងអង់គ្លេស។ ខណៈពេលនេះប្រទេសព័រទុយហ្កាល់ ក៏បានលុបចោលរាល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីសកល ព្រមទាំងបានដាក់ប្រទេសក្នុងគ្រាបំរាមគោចរនៅថ្ងៃចូលឆ្នាំ សកលផងដែរ៕