ពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលដំណាលគ្នា

Chia sẻ

(VOVWORLD) - ទូទៅជម្លោះបានផ្ទុះ ឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិជួរមុខរបស់ ពិភពលោក ធ្វើឲ្យសកម្មភាពនាំចេញគ្រាប់ធញ្ញជាតិធ្លាក់ចុះ ហើយបណ្ដាល ឲ្យតម្លៃទំនិញទាំងនេះកើនឡើង និងអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលដំណាលគ្នា - ảnh 1ប្រជាជនរង់ចាំទទួលស្បៀងអាហារសង្គ្រោះនៅ Mogadishu ប្រទេសសូម៉ាលី។
(រូបថត៖ AFP/TTXVN)
លោក Achim Steiner អគ្គនាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចាត់ទុកថា ពិភពលោកកំពុងប្រឈមដំណាលគ្នានឹងវិបត្តិជាច្រើន  ចាប់ពីការកើនឡើងនៃបំណុលសាធារណៈ រហូតដល់ផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអតិផរណាតម្លៃថាមពលនិងអាហារ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) នៅ ខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វីស លោក Steiner បានធ្វើការអត្ថាធិប្បាយអំពីផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ចំពោះស្ថានភាពពិភពលោក។ យោងតាមលោក ជាទូទៅជម្លោះបានផ្ទុះ ឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិជួរមុខរបស់ ពិភពលោក ធ្វើឲ្យសកម្មភាពនាំចេញគ្រាប់ធញ្ញជាតិធ្លាក់ចុះ ហើយបណ្ដាល ឲ្យតម្លៃទំនិញទាំងនេះកើនឡើង និងអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
មន្ត្រី UNDP រូបនេះបានចាត់ទុកថា ប្រសិនបើមធ្យោបាយមួយអាចត្រូវបាន រកឃើញដើម្បីរំដោះស្តុកគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន ហើយប្រសិនបើមានកិច្ច ព្រមព្រៀងអន្តរជាតិដើម្បីបញ្ចប់ជម្លោះនោះ គឺបញ្ហាផ្គត់ផ្គង់ និងតម្លៃនឹងត្រូវបានដោះ ស្រាយជាបណ្ដោះអាសន្នភ្លាមមួយរំពិច ដែលជួយ ពន្យាពេលសម្រាប់ដោះស្រាយ បញ្ហាបរិមាណផលធញ្ញជាតិនាពេលអនាគត៕

ប្រតិកម្មទៅវិញ