ពិព័រណ៍អន្តរជាតិអំពីបច្ចេកវិទ្យាកំដៅ-ត្រជាក់ បន្ទប់ស្អាត និងរោងចក្របច្ចេកវិទ្យាខ្ពស់

Chia sẻ
(VOVWORLD) - ពិព័រណ៍នេះមានស្តង់ជាង ២០០ របស់អង្គភាពជាង ១០០ដែលដាក់តាំងបង្ហាញ ឧទ្ទេសនាមអំពីសមិទ្ធិផល និងបច្ចេក
វិទ្យាជឿនលឿនបំផុតក្នុងវិស័យបន្ទប់ស្អាត រោងចក្របច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាកំដៅ-ត្រជាក់។
ពិព័រណ៍អន្តរជាតិអំពីបច្ចេកវិទ្យាកំដៅ-ត្រជាក់ បន្ទប់ស្អាត និងរោងចក្របច្ចេក វិទ្យាខ្ពស់ Cleanfact & Resat Expo ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Tu Son ខេត្ត Bac Ninh។ ពិព័រណ៍នេះត្រូវបានសហការរៀបចំ ដោយសមាគមវិទ្យាសាស្ត្រវិស្វកម្ម កំដៅ-ត្រជាក់វៀតណាម (VISRAE) ក្រុមហ៊ុនភាគ ហ៊ុនបច្ចេកវិទ្យានិងវិនិយោគ INTECH និងក្រុមហ៊ុនភាគហ៊ុនពាណិជ្ជសញ្ញានិងសារ ព័ត៌មានអន្តរជាតិ IBC។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតតាំងពី មុនមកនៅប្រទេសវៀតណាមក្នុងវិស័យបន្ទប់ស្អាត បច្ចេកវិទ្យាកំដៅ-ត្រជាក់ និងរោង ចក្របច្ចេកវិទ្យាខ្ពស់។
ពិព័រណ៍នេះមានស្តង់ជាង ២០០ របស់អង្គភាពជាង ១០០ដែលដាក់តាំងបង្ហាញ ឧទ្ទេសនាមអំពីសមិទ្ធិផល និងបច្ចេកវិទ្យាជឿនលឿនបំផុតក្នុងវិស័យបន្ទប់ស្អាត រោងចក្របច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាកំដៅ-ត្រជាក់ ដោយផ្តោតលើវិស័យដូចជា៖ វិទ្យាសាស្ត្រវិស្វកម្មត្រជាក់និងម៉ាស៊ីនខ្យល់ បន្ទប់ស្អាត វិស្វកម្មកំដៅ; ការសាងសង់ និងប្រតិបត្តិការរោងចក្រ និងអចលនទ្រព្យឧស្សាហកម្ម; ឧបករណ៍ត្រជាក់ ស្វ័យប្រវត្តិ កម្ម បច្ចេកវិទ្យាផលិតកម្ម ជាដើម៕

ប្រតិកម្មទៅវិញ