|
ជនចំណាកស្រុកត្រូវបានសង្គ្រោះដោយនាវារបស់អង្គការ SOS មេឌីទេរ៉ាណេ (រូបថត៖AP/TTXVN) |
(VOVworld) - អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប (UNESCO) នា
ថ្ងៃទី១៩ មេសា បានប្រគល់ពានរង្វាន់សន្តិភាពជាប្រចាំឆ្នាំ Felix Houphouet-Boigny
ជូនចំពោះសមាគមន៍សង្គ្រោះជនចំណាកស្រុក SOS មេឌីទេរ៉ាណេនិងអភិបាល
ខេត្ត Lampedusa ជាកោះមួយដែលត្រូវប្រឈមមុងនឹងវិបត្តិជនចំណាកស្រុក។
UNESCO សង្កត់ធ្ងន់ថា ពានរង្វាន់នេះត្រូវបានប្រគល់ជូនអង្គការក្រៅរដ្ឋាភិបាល
SOS មេឌីទេរ៉ាណេនិងអភិបាលខេត្ត Lampedusa លោកស្រីGiuseppina Nicolini ដោយ
សារតែការរួមវិភាគទានដ៏ធំធេងរបស់ពួកគេក្នុងការធានាសុវត្ថិភាពអាយុជីវិតសំរាប់
ជនចំណាកស្រុកនិងជនភៀសខ្លួន។ជាពិសេស លោកស្រី Nicolini ក៏ត្រូវបានលើក
តម្កើងដោយសារទឹកចិត្តសប្បុរសធម៌និងការសន្យាក្នុងការ ដោះស្រាយវិបត្តិជន
ចំណាកស្រុកក៏ដូចជាការប្រព្រឹត្តដោយសមភាពជាមួយជនភៀសខ្លួនរាប់ពាន់នាក់
នៅ Lampedusa ក៏ដូចជាកន្លែងផ្សេងទៀតនៅប្រទេស អ៊ីតាលីផងដែរ៕