ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាមានជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកវិជ្ជមានជាច្រើន ដើម្បីពូនជ្រុំទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងរដ្ឋសភាទាំងពីរកម្ពុជា និងវៀតណាមផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអះអាងថា នឹងរួមវិភាគទានអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ នយោបាយ ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រឆាំង កូវីដ ១៩ ផងដែរ៕