នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យ Georgetown រដ្ឋ Washington, D.C (រូបថត៖ VOV) |
ថ្លែងនៅបណ្ណាល័យនៃសកលវិទ្យាល័យ Georgetown លោកនាយករដ្ឋមន្ត្រីបាន ផ្តោតលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមានៈ តើពិភពលោកសព្វថ្ងៃនេះយ៉ាងម៉េចដែរ? គោលដៅ និងគោលនយោបាយសំខាន់ៗមួយចំនួនរបស់វៀតណាម; តើត្រូវធ្វើយ៉ាងដូចម្ត៉េចដើម្បីសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនាពេលខាងមុខ?
អញ្ជើញធ្វើការបំភ្លឺបញ្ហាទីមួយ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិភព លោកកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ជាមួយនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក និងពិបាកទស្សន៍ទាយ ដាក់ចេញនូវបញ្ហាទូទៅសម្រាប់សុវត្ថិភាព និងការអភិវឌ្ឍ របស់មនុស្សជាតិ ក៏ដូចជា សម្រាប់តួនាទីអភិបាលកិច្ចសកល។ ក្នុងបរិបទនោះ វៀតណាមជ្រើសរើសមាគ៌ានៃការសម្របខ្លួនយ៉ាងសកម្ម ឆ្លៀតឱកាស ដោះស្រាយបញ្ហាប្រឈមនានា យកសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាគោលដៅ យកធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិភាវូបនីយកម្ម ជាមូលដ្ឋានគ្រឹះ ហើយយកកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាឧបករណ៍។
ទាក់ទិននឹងខ្លឹមសារសំខាន់ទីពីរ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមយកគោលដៅប្រជាជនអ្នកមាន ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ជាគោលដៅទូទៅ និងជាកម្លាំងចិត្ត។ គោលដៅយុទ្ធសាស្ត្រគឺដើម្បីក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០0; នៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
បញ្ហាសំខាន់ទីបី លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ភាគីទាំងពីរត្រូវបង្កើតការពង្រឹងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពទៅជាយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាព គម្រោង និងសកម្មភាពកិច្ចសហប្រតិបត្តិការអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវខ្លឹមសារសំខាន់ៗចំនួន៧ ក្នុងនោះ៖ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រវាងប្រទេសអនុតំបន់មេគង្គ និងសហរដ្ឋអាមេរិក ក៏ដូចជា លើកកម្ពស់ព័ត៌មាន និងទំនាក់ទំនង អនុវត្តគោលនយោបាយសុខដុមរមនាជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងវៀតណាម-អាមេរិកនាពេលខាងមុខចាំបាច់ត្រូវឆ្ពោះទៅគោលដៅអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព សមស្របនឹងក្របខ័ណ្ឌថ្មី; ជំរុញទំនាក់ទំនងទ្វេភាគី ដោយមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្នុងទស្សវត្សរ៍ខាងមុខ និងលើសពីនេះទៀត ដោយស្មារតីប្តេជ្ញាចិត្ត ទំនុកចិត្ត និងភាពស្មោះត្រង់ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តពង្រឹងនិងត្រូវបានពូនច្រុំជានិច្ច។
សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលបានការស្វារគមន៍យ៉ាងក្លៀវក្លាពីសាកលវិទ្យាធិការនៃសកលវិទ្យាល័យ Georgetown លោក Joel Hellman និងនិស្សិតជាច្រើនផងដែរ៕