|
ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Manh Hung ថ្លេងមតិក្នុងសន្និសីទ |
(VOVworld)-សន្និសីទផ្សព្វផ្សាយបង្កើនទំនាក់ទំនងដ៏ពិសេសឡាវ-វៀតណាមបាន
ប្រព្រឹត្តទៅនាថ្ងៃទី១១កញ្ញា នៅខេត្ត Bilikhamsay របស់ឡាវ។ នេះជា សកម្មភាព
សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥២ នៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រ
ទេសទាំងពីរ វៀតណាម-ឡាវ (ថ្ងៃទី៥កញ្ញា១៩៦២-ថ្ងៃទី៥កញ្ញា ២០១៤) និងទិវា
ធំៗរបស់ប្រទេសទាំងពីរ ព្រមទាំងជួយឲ្យប្រជាជនយល់ច្បាស់ អំពីទំនាក់ទំនង
ពិសេសវៀតណាម ឡាវ ដើម្បីរួមគ្នាខំប្រឹងប្រែងការពារនិងរក្សា ផងដែរ។ នៅទី
នេះ ភាគីឡាវបានសម្តែងនូវអំណរគុណការជួយឧបត្ថម្ភដ៏ធំធេង ប្រកបដោយ
ប្រសិទ្ធភាពរបស់វៀតណាម និងអះអាងថា ទំនាក់ទំនងរវាងបក្ស ប្រជាជនបដិ
វត្តន៍ឡាវ និងបក្សកុម្មុយនិស្តវៀតណាម កំពុងអភិវឌ្ឍន៍ដោយឥត ឈប់ឈរពីមួយ
ថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung បាន
សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលមានបំណងឲ្យភាគី ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងកសាងទំនាក់ទំនងជាពិ
សេសវៀត ណាម-ឡាវឲ្យកាន់តែរឹងមាំជាង ឆ្លើយតបនិងបំណងប្រាថ្នារបស់ប្រ
ជាជននៃ ប្រទេសទាំងពីរ៕