ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជាដោយឥតឈប់ឈរ

Chia sẻ
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអះអាងដូច្នេះ នៅជំនួបសន្ទនាជាមួយគណៈ
ប្រតិភូជាន់ខ្ពស់ឡាវនិងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា
 ដែលអញ្ជើញមកចូលរួមពិពីរំលឹកខួបអនុស្សាវរីយ៍
លើកទី៧០ទិវាបដិវត្តន៍ ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា។
(VOVworld) - ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជាដោយ
ឥតឈប់ឈរ។ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងដូច្នេះនៅ
ជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវនិងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា
ដែលអញ្ជើញមកចូលរួមពិពីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ ខែសី
ហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា។
ពូនជ្រុំចំណងមិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជាដោយឥតឈប់ឈរ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងឧបនាយករដ្ឋមន្រ្តីរាជ រដ្ឋាភិបាលកម្ពុជា
លោកស្រី មែន សំអន (រូបថត៖Vietnamplus)

នៅជំនួបសន្ទនាជាមួយលោកស្រី មែន សំអន ឧបនាយករដ្ឋមន្រ្តីរាជ រដ្ឋាភិបាល
កម្ពុជា ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា វៀតណាម នឹងបន្តធ្វើអស់
ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្ត
ការដ៏ល្អប្រសើរជាមួយកម្ពុជា។ភាគីទាំងពីរបានឯកភាពថា ក្នុង កាលៈទេសៈ
ស្ថានភាពអន្តរជាតិនិងតំបន់នាបច្ចុប្បន្ន ប្រទេសទាំងពីរត្រូវបង្កើន ថែមទៀតចំ
ណងសាមគ្គីភាព​ កិច្ចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក សក្តិ
សមនឹងពលីកម្មរបស់ជំនាន់មុនៗ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេស
ទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់និងលើពិភព
លោក។

នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវដឹកនាំដោយលោក Bounnhang
 Vorachith អចិន្ត្រៃគណៈលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាអនុ ប្រធានរដ្ឋ
ឡាវ ភាគីទាំងពីរបានឯកភាពជំរុញការចរចារដើម្បីចុះហត្ថលេខាលើ ពិធីសារស្ដី
ពីខ្សែព្រំដែននិងបង្គោលព្រំសីមាវៀតណាម-ឡាវ និងកិច្ចព្រម ព្រៀងស្ដីពីបទ
បញ្ញាត្តិគ្រប់គ្រងព្រំដែននិងច្រកទ្វាព្រំដែនវៀតណាម-ឡាវមុនចុងឆ្នាំ ២០១៥។
លោក Truong Tan Sang បានអះអាងថា វៀតណាមនឹងគាំទ្រនិងបង្ក លក្ខណៈ
ជួយឧបត្ថម្ភឡាវ ទទួលប្រកបដោយជោគជ័យតួនាទីជាប្រធានអាស៊ានឆ្នាំ
២០១៦ ដែលជាឆ្នាំដំបូងបន្ទាប់ពីសហគមន៍អាស៊ានត្រូវបានបង្កើត៕

ប្រតិកម្មទៅវិញ