រថយន្តដង្ហែរូបលោកប្រធានហូជីមិញចូលវេទិកាពិធី (រូបថត៖ Vu Loi/VOV) |
អញ្ជើញចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh, លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោកស្រី Truong Thi Mai, ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan និងថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នមជ្ឈឹម បណ្តាខេត្ត ទីក្រុងនានា។ ពិធីនេះក៏មានការចូលរួមពីគណៈប្រតិភូអន្តរជាតិ រួមមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamose Chanyalath; ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន; រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង លោក Sébastien Lecornu និងរដ្ឋលេខាធិការបារាំងទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំសង្គ្រាម Patricia Miralles...។
កម្មវិធីអបអរសាទរបានចាប់ផ្តើមជាមួយនឹងការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ អមដោយភ្លេងជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្ទាប់មក មានការសម្តែងឧទ្ធម្ភាគចក្រ កាន់ទង់បក្ស និងទង់មាតុភូមិ ហោះលើវេទិកាពិធី។
លោកនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាក្នុងពិធី (រូបថត៖ Quang Trung/VOV) |
ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu គឺជាព្រឹត្តិការណ៍សំខាន់ មិនត្រឹមតែមានន័យចំពោះបដិវត្តន៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាវីរភាពអមតៈ ជំរុញចលនាតស៊ូរំដោះប្រជាជាតិ។
“ជ័យជម្នះជាប្រវត្តិសាស្ត្រ Dien Bien Phu គឺជាការប្រមូលផ្តុំនៃកម្លាំងដែលមិនអាចកាត់ថ្លៃបាននៃផែនមហាសាមគ្គីប្រជាជាតិទាំងមូល ជ័យជំនះនៃយុត្តិធម៌ ទឹកចិត្តប្រជាជន មនសិការ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលដឹកនាំតាមមាគ៌ាបដិវត្តន៍ត្រឹមត្រូវ និងមានការច្នៃប្រឌិត; ចាប់ប្រភពចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ពីប្រពៃណីស្នេហាជាតិ និងស្មារតីសាមគ្គីភាពដែលបានបង្កើតឡើងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ត្រូវបានប្រជាជននៃបណ្តាជនជាតិវៀតណាម តំបន់ទាំងអស់នៃប្រទេសកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង និងដោយយកចិត្តទុកដាក់ ដោយរួមចំណែកជាធ្លុងមួយ រួមកម្លាំងកាយចិត្ត និងសម្ភារៈសម្រាប់យុទ្ធនាការនេះ”។
នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីប្រទេស ចិន អតីតសហភាពសូវៀត បណ្តាប្រទេសសង្គមនិយម មិត្តអន្តរជាតិ និងប្រទេសដ៏ទៃទៀតដែលកំពុងរីកចម្រើន ស្រឡាញ់សន្តិភាពជុំវិញពិភពលោក ជាពិសេសប្រទេសឡាវ និងប្រទេសកម្ពុជាក្នុងសម្ព័ន្ធភាពសាមគ្គីភាពនៃប្រទេសឥណ្ឌូចិនទាំងបី សម្រាប់យុទ្ធនាការ Dien Bien Phu និយាយដោយ ឡែគ និងបុព្វហេតុនៃការតស៊ូរំដោះប្រទេសជាតិរបស់ប្រជាជនវៀត ណាម និយាយរួម។
ក្បួនដង្ហែ និងព្យុហយាត្រាយោធានៅកីឡដ្ឋាន Dien Bien (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៤០ឆ្នាំនៃកំណែទម្រង់ និងសមាហរណកម្មអន្តរជាតិ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ។ នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថានឹងបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន នាយករដ្ឋមន្រ្តីបានស្នើឱ្យប្រជាជនទូទាំងប្រទេសខិតខំប្រឹងប្រែងជំនះការលំបាក និងប្តេជ្ញាចិត្តឱ្យខ្ពស់បំផុតដើម្បីបន្តបង្កើតឡើងវិញ អព្ភូតហេតុនៃ "Dien Bien Phu ថ្មី" ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
“នាពេលខាងមុខ យើងប្តេជ្ញារួមកម្លាំងកាយ ស្រុះចិត្តគំនិត ពង្រឹងផែនមហាសាមគ្គីប្រជាជាតិទាំងមូល ដោយផ្តោតលើ៖ ការកសាងប្រជាធិបតេយ្យសង្គមនិយម កសាងរដ្ឋនីតិរដ្ឋសង្គមនិយម ដោយប្រជាជន ដើម្បីប្រជាជន និងកសាងសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម។ អនុវត្តឱ្យបានល្អនូវគោលនយោបាយ៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមជ្ឈមណ្ឌល។ ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងវិញ្ញាណ; ធានាការពារជាតិ និងសន្តិសុខជាកត្តាសំខាន់ និងស្ថិតស្ថេរដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានៃការកសាងសង្គមនិយមវៀតណាមដែលកាន់តែសម្បូរបែប ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល”។
បន្ទាប់ពីពិធីមិទ្ទីង គឺពិធីក្បួនព្យុហយាត្រារយោធារំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ដោយមានការចូលរួមពីប្រជាជនប្រហែល ១២.០០០ នាក់ រួមទាំងកងកម្លាំងទាំងអស់នៃកងទ័ព កងជីវពល កងស្វ័យការពារ ប៉ូលីស និងមន្ទីរអង្គភាពនានា។
ក្បួនដង្ហែ និងព្យុហយាត្រារបង្កើតឡើងវិញនូវស្មារតីវីរភាពនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់ Dien Bien Phu "ល្បីល្បាញ់ក្នុងទ្វីបទាំងប្រាំ កក្រើកភពផែនដី"; បង្ហាញពីភាពក្លាហាន និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល; ប្រពៃណីស្នេហាជាតិ ការពឹងលើខ្លួនឯង; លើកតម្កើងប្រពៃណីជាតិជាវីរភាព ស្មារតីប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ” ដោយ បំណងចង់អភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងមានសុភមង្គល។
បន្ទាប់ពីព្យុហយាត្រាយោធានៅពហុកីឡដ្ឋានខេត្ត Dien Bien ក្រុមបានបន្តទៅផ្លូវនានានៃទីក្រុង Dien Bien Phu៕