ពិធីសម្ពោធអគារមិត្តភាពវៀតណាម-កម្ពុជា

Chia sẻ
(VOVWORLD) - នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជូបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជាថ្នាក់រដ្ឋមន្ត្រីលើកទីមួយឆ្នាំ២០២៣។
ពិធីសម្ពោធអគារមិត្តភាពវៀតណាម-កម្ពុជា - ảnh 1ប្រតិភូបានមើលរូបភាពឯកសារដែលបង្ហាញពីដំណើរការសាងសង់

នាថ្ងៃទី ១៣ ធ្នូ នៅខេត្តរតនគីរី (កម្ពុជា) នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារមិត្តភាពវៀតណាម-កម្ពុជា។ នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីជូបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជាថ្នាក់រដ្ឋមន្ត្រីលើកទីមួយឆ្នាំ២០២៣។

អញ្ជើញថ្លែងក្នុងពិធី លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម បញ្ជាការដ្ឋាន យោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភជាប្រចាំដល់កម្ពុជាកសាងកងទ័ពកាន់តែខ្លាំងរឹងមាំ រួមចំណែកកសាងប្រទេសកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងមានគោលបំណងថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរជានិច្ចកាលប្រកៀកស្មាគ្នា បន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ