(VOVworld)-នាយប់ថ្ងៃទី១១កញ្ញា គណៈកម្មការរដ្ឋបាលកិច្ចសមាគមន៍ពុទ្ធ
សាសនាខេត្ត Nghe An (ភាគកណ្តាលវៀតំណាម) បានរៀបំពិធី សូត្រមន្តបង្សុ
កូល រំលឹកគុណវីរៈយុទ្ធជនពលីនិងនិងអ្នកចូលរួមក្នុងចលនា Xo Viet Nghe
Tinh នៅឈាបនដ្ឋានយុទ្ធជនពលី Thai Lao ស្រុក Hung Nguyenខេត្ត Nghe
An។ នេះជាសកម្មភាពរំលឹកខួបលើកទី៨៤នៃទិវា Xo Viet Nghe Tinh (ថ្ងៃទី
១២កញ្ញា១៩៣០-ថ្ងៃទី ១២កញ្ញា២០១៤)។
|
ឧបាសក ឧបាសិកា-ពុទ្ធបរិស័ទជាច្រើនកុះករបានចូល
រួមមហាពិធីបុណ្យនេះ (រូបថតៈ baonghean) |
នៅពិធីនេះមានពិធីសាសនាដូចជា ពិធីសូត្រធម៌និងសូត្រមន្តបង្សុកូលឲ្យ
យុទ្ធ ជនពលី ពិធីរំលឹកវិញ្ញាក័្ខន្ធនិងអុធទៀនរំលឹកគុណចំពោះវីរៈយុទ្ធជនពលី។
រួមជាមួយគ្នានោះ ឧបាសក ឧបាសិកា-ពុទ្ធបរិស័ទចំណុះ គណៈកម្មការរដ្ឋបាល
កិច្ចសមាគមន៍ពុទ្ធសាសនាខេត្ត Nghe An តំណាងរដ្ឋអំណាច សាច់ញាត្តិក្រុមគ្រួ
សារយុទ្ធជនពលី និងអ្នកចូលរួមជាច្រើនកុះករនៅស្រុកHung Nguyen បានអុធធូប សម្តែងនូវការគោរពចំពោះបណ្តាវីរៈយុទ្ធជនពលី ដែលពលីជីវិតដើម្បីខឿនឯក រាជ្យរបស់ប្រទេសជាតិ។ ពិធីនេះ ក៏ជាឱកាសដើម្បីប្រជាជនស្រុក Hung Nguyen រំលឹកឡើងវិញប្រពៃណីអង់អាចក្លាហាននៃចលនា Xo Viet Nghe Tinh ជា ចលនា
បដិវត្តជាតិប្រជាធិបតេយ្យប្រជាជនដើមដំបូងដឹកនាំដោយបក្សកុម្មុយនិស្ត
ឥណ្ឌូចិន បើកចេញទំព័រប្រវត្តិសាស្រ្តថ្មីរបស់បដិវត្តន៍វៀតណាម៕