ពិធីលើកសរសើរនារីឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីជួបសំណេះសំណាល និងលើកសរសើរនារីឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស។ 
ពិធីលើកសរសើរនារីឆ្នើមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន - ảnh 1 ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)

ចូលរួមក្នុងកម្មវិធីនេះ មានឧប នាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងការប្រយុទ្ធនឹងជំងឺអេដស៍និងបង្ការ ទប់ស្កាត់ពេស្យាចារ រួមទាំងនារីឆ្នើមជាង ២០០ រូប។

នៅពិធីនេះ តំណាងនានាបានស្តាប់នារីឆ្នើម នៃកងកម្លាំងនគរបាល ប៉ូលីសការពារព្រំដែន ប៉ូលីសសមុទ្រ និងគយ ចែករំលែកអំពីការលំបាក ការតស៊ូនិងភាពវៃឆ្លាត ក្នុងការប្រ យុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម បទល្មើសគ្រឿងញៀន។ ពួកគេបានចូលរួមចំណែកជាវិជ្ជមាន ស៊ូទ្រាំ មានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹង បទឧក្រិដ្ឋគ្រឿងញៀន ដើម្បីនាំមកនូវការរស់នៅប្រកបដោយសុខសន្តិភាពជូនដល់ប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ