ពិធីលើកតម្កើងគ្រូបង្វឹកនិងអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ២៧ ខែឧសភា ទីក្រុងហាណូយបានរៀបចំពិធីលើកតម្កើងនិងផ្តល់រង្វាន់ដល់គ្រូបង្វឹកនិងអត្តពលិកនៃទីក្រុងហាណូយដែលទទួលបានស្នាដៃដ៏ល្អបំផុតនៅឯព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១។

ពិធីលើកតម្កើងគ្រូបង្វឹកនិងអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១ - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ថ្លែងមតិនៅទីនេះ (រូបថត៖ VOV)

ក្នុងពិធីនេះ អគ្គលេខាធិការគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអបអរសាទរចំពោះស្នាដៃដែលគ្រូបង្វឹកនិងអត្តពលិករបស់គណៈប្រតិភូកីឡាទីក្រុងហាណូយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ថ្ងៃទី ៣១ ដែលបានចូលរួមចំណែកទៅក្នុងសមិទ្ធិផលទូទៅរបស់គណៈប្រតិភូកីឡាវៀតណាម។ លោក Dinh Tien Dung បានមានប្រសាសន៍ថា ចាំបាច់ត្រូវមានយន្តការនិងគោលនយោបាយដើម្បីគាំទ្រនិងកោតសរសើរទាន់ពេលវេលា ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អត្តពលិកជួបប្រាស្រ័យ សិក្សារៀនសូត្រ និងលើកកម្ពស់ភាពក្លាហានរបស់ខ្លួនក្នុងការប្រកួត៖

“ខ្ញុំសូមស្នើឲ្យគ្រប់កម្រិតទាំងអស់ ចាំបាច់ត្រូវចំណាយពេលដឹកនាំ ដាក់ចេញទិសដៅ ការថែទាំកាន់តែច្រើនតាមរយៈការងារជាក់ស្តែង។ នាពេលខាងមុខ បន្តការស្រាវ ជ្រាវដើម្បីស្នើចេញយន្តការឧបត្ថម្ភ សំដៅរកឃើញនិងបណ្តុះបណ្តាលអត្តពលិកដែលមានទេពកោសល្យជាច្រើនសម្រាប់វិស័យកីឡារបស់រដ្ឋធានី។ ទន្ទឹមជាមួយគ្នានោះ ជំរុញការវិនិយោគលើមូលដ្ឋានសម្ភារៈ និងឧបករណជាដើម”។ នេះបើយោងតាមប្រសាសន៍របស់លោក Dinh Tien Dung។

គណៈប្រតិភូកីឡាហាណូយបានចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១ ដោយមានសមាជិកជាង ៣៣២ នាក់ ក្នុងចំណោមអត្តពលិកនៃគណៈប្រតិភូកីឡាវៀតណាម។ អត្តពលិកនៃគណៈប្រតិភូកីឡាហាណូយបានចូលរួមក្នុងវិញ្ញាសារចំនួន ៣៧មុខ; ដណ្តើមបានមេដាយមាសចំនួន ៦២គ្រឿង; មេដាយប្រាក់ ចំនួន ៣៥ គ្រឿងនិងមេដាយសំរិទ្ធ ចំនួន ៥៤គ្រឿង៕

ប្រតិកម្មទៅវិញ